Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ពានកោះពេជ្រ-កោះនរា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ និងកំណាត់មហាវិថីព្រះនរោត្តម

Media LNN | Oct 25, 2023
ស្ពានកោះពេជ្រ-កោះនរា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ និងកំណាត់មហាវិថីព្រះនរោត្តម
Clinic narith

(ភ្នំពេញ)៖ ស្ពានកោះពេជ្រ ឆ្លងទៅកោះនរា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ និងកំណាត់មហាវិថីព្រះនរោត្តម។ ស្ពាននេះ ត្រូវបានបើកឲ្យប្រជាពលរដ្ឋ ធ្វើចរាចរផ្លូវទាំងសងខាង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

ស្ពាននេះ ចំណាយការសាងសង់ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​។ ​ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

ស្ពាននេះមានប្រវែង៨២៤ម៉ែត្រ ទទឹង២៤,៥០៦ម៉ែត្រ មាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។

ស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីច្បាអំពៅ ឆ្ពោះមកមជ្ឈមណ្ឌលកោះពេជ្រ និងមកកណ្តារាជធានីភ្នំពេញ ដែលកន្លងមកមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ បើទោះបីជាសាលារាជធានីភ្នំពេញ បានដាក់សាឡាងសម្រាប់ចំលងអ្នកដំណើរជាប់ការដ្ឋានស្ពាននេះរហូតដល់ទៅ៤គ្រឿងក៏ដោយ ក៏នៅតែមានការកកស្ទះដដែល៕