Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកប្ល៊ីនខិនព្រមានអ៊ីរ៉ង់ថា អាមេរិកនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយដែលកើតឡើង

Media LNN | Oct 25, 2023
លោកប្ល៊ីនខិនព្រមានអ៊ីរ៉ង់ថា អាមេរិកនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយដែលកើតឡើង
Clinic narith

 

(អាមេរិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីងខិន (Antony Blinken) កាលពីថ្ងៃអង្គារ បានព្រមានអ៊ីរ៉ង់ថា សហរដ្ឋអាមេរិក នឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់» ចំពោះការវាយប្រហារណាមួយ ដោយអ្នកតំណាងរបស់ខ្លួន ខណៈដែលភាពតានតឹង កើនឡើងជាមួយនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកប្ល៊ីនខិន បានថ្លែងប្រាប់សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖« សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ។ យើងមិនចង់ឲ្យសង្រ្គាមនេះ រីកធំឡើងទេ។ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ ឬអ្នកតំណាងរបស់ខ្លួនវាយប្រហារបុគ្គលិកអាមេរិកនៅកន្លែងណាក៏ដោយ កុំធ្វើឲ្យមានកំហុស។ យើងនឹងការពារប្រជាជនរបស់យើង យើងនឹងការពារសន្តិសុខរបស់យើងយ៉ាងឆាប់រហ័សនិងម៉ឺងមាត់បំផុត។ 

សហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថា បានជួយជាថ្មីនូវការវាយប្រហារលើកងកម្លាំងអាមេរិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកនៃក្រុមចម្រុះប្រឆាំងនឹងក្រុមរដ្ឋឥស្លាម(IS)។

ថ្នាក់ដឹកនាំបុព្វជិតរបស់អ៊ីរ៉ង់គាំទ្រក្រុមហាម៉ាសដែលបានធ្វើការវាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី៧ ខែតុលា នៅខាងក្នុងអ៊ីស្រាអែល ដែលបានឆ្លើយតបជាមួយនឹងការសងសឹកទ្រង់ទ្រាយធំ។ អ៊ីរ៉ង់ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកងជីវពលនិកាយស៊ីអ៊ីតហេសបូឡា ដែលមានជម្លោះម្តងហើយម្តងទៀតជាមួយ អ៊ីស្រាអែល៕