Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានសភាថ្មីអាមេរិកថា ជំនួយសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល គួរតែដោះស្រាយដាច់ដោយឡែក

Media LNN | Oct 27, 2023
ប្រធានសភាថ្មីអាមេរិកថា ជំនួយសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល គួរតែដោះស្រាយដាច់ដោយឡែក
Clinic narith

(វ៉ាស៉ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តថ្មីរបស់សហរដ្ឋអាមេរិក លោក Mike Johnson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែន និងអ៉ីស្រាអែល គួរតែដោះស្រាយដាច់ដោយឡែកពីគ្នា ហើយមិនគាំទ្រសំណើសុំកញ្ចប់ជំនួយ ១០៦លានដុល្លាររបស់លោកប្រធានាធិបតី ចូ បៃដិន សម្រាប់ប្រទេសទាំងពីរនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងពេលផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ Fox News លោក Johnson និយាយថា លោកបានជួបលោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានប្រាប់ដល់មន្រ្តីសេតវិមានថា «តាមការយល់ស្របគ្នា ក្នុងចំណោមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ គឺយើងត្រូវញែកបញ្ហានោះឲ្យដាច់ពីគ្នា»។

គួរបញ្ជាក់ថា លោក បៃដិន ចង់ឲ្យសភាផ្តល់មូលនិធិបន្ថែមចំនួន ១០៦ពាន់លានដុល្លារ ដោយថវិកាភាគច្រើននឹងប្រើសម្រាប់ជំរុញការការពាររបស់អ៊ុយក្រែន រួចបែងចែកពីថវិកាដែលនៅសល់យកទៅជួយដល់អ៉ីស្រាអែល តំបន់ឥណ្ឌូប៉ាស៉ីហ្វិក និងការអនុវត្តវិធានការតាមព្រំដែន៕