Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ហ៊ុន ម៉ានី រំឭកមន្រ្តី​ ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់​ការ

Admin Alynana | Oct 27, 2023
លោក ហ៊ុន ម៉ានី រំឭកមន្រ្តី​ ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់​ការ
Clinic narith

ភ្នំពេញ៖ «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់​ការ​»។ នេះជា​សារក្រើន​រំឭករបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយដែល​ត្រូវបាន លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើង​ទៅ​កាន់​សិក្ខាកាម​នៃ​សាលា​ភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី​២៦ តុលា។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាល​តម្រង់ទិស​ដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខណ្ឌថ្មី ឆ្នាំ២០២៣ នៃ​ក្រសួងអប់រំ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បាន​លើក​យក​សារក្រើន​រំឭក​​របស់​សម្ដេច ហ៊ុន សែន មក​ប្រាប់​ដល់​សិក្ខាកាម។ លោក ហ៊ុន ម៉ានី រំលេចពាក្យពេចន៍សម្ដេច ហ៊ុន សែន យ៉ាងដូច្នេះ៖«ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»។
 
ក្រៅ​ពី​រំឭក​សារ​របស់​អតីត​នាយករដ្ឋមន្រ្តី ​លោក ហ៊ុន ម៉ានី ក៏​ជំរុញឱ្យ​មន្រ្តី​គ្រប់រូប បម្រើការងារឱ្យបានល្អ ដែល​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់ប្រជាជន និងជួយ​អភិវឌ្ឍន៍​សង្គម​ជាតិកម្ពុជា។
«បន្ថែមលើការបណ្តុះបណ្តាល ដើម្បីសមត្ថភាពវិជ្ជាជីវៈទាំងនេះ។ ច្បាស់ណាស់មន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយវិន័យ គុណភាព  និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលកំពុងមានការកើនឡើងជាលំដាប់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីចូលរួមចំណែកអភិវឌ្ឍន៍​កម្ពុជា»។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ។ 
 
ក្នុង​ពិធី​​ដដែល លោក ហ៊ុន ម៉ានី បាន​ចែករំលែកពី​អភិក្រម នៃការគោរព ៣ ចំណុចផ្ទាល់ខ្លួនរបស់លោក ដោយត្រូវ​មានការគោរពចាស់ទុំ គឺចេញមកពីគុណធម៌ សីលធម៌, ការគោរពឋានានុក្រម កើតចេញមកពីការតែងតាំង និងការគោរពវីរភាពអ្នកដឹកនាំ គឺកើតចេញមកពីឧត្តមគតិ។ នេះ​បើតាម​ហេ្វសប៊ុកក្រសួងមុខងារសាធារណៈ៕