Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារពិភពលោកថា ជម្លោះនៅមជ្ឈិមបូព៌ាគឺជាកត្តានាំឱ្យមានការផ្លាស់ប្តូរបើមិនមានការទប់ស្កាត់

Media LNN | Oct 27, 2023
ធនាគារពិភពលោកថា ជម្លោះនៅមជ្ឈិមបូព៌ាគឺជាកត្តានាំឱ្យមានការផ្លាស់ប្តូរបើមិនមានការទប់ស្កាត់
Clinic narith

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សង្គ្រាមដែលកំពុងបន្តកើតមានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល រួមទាំងប្រទេសផលិតប្រេងផងដែរ ប្រសិនបើមិនមានការទប់ស្កាត់ទេ។

លោក Ajay Banga ប្រធានធនាគារពិភពលោកបាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Bloomberg នៅសប្តាហ៍នេះថា៖ «មនុស្សគ្រប់គ្នាធ្លាប់តែនិយាយអំពីការងាកចេញពីគ្នារវាងប្រទេសលោកខាងលិច និងប្រទេសចិន។ តែឥឡូវនេះ បញ្ហាធំជាងនេះគឺមជ្ឈិមបូព៌ា ហើយអ្វីដែលកំពុងកើតឡើងគឺនៅទីនោះ»។

អំពើហិង្សារវាងក្រុមហាម៉ាស់ និងប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមឡើងនៅដើមខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធនេះបានបើកការវាយប្រហារមិនធ្លាប់មានពីមុនមក ដែលបានធ្វើឱ្យជនជាតិអ៊ីស្រាអែលចំនួន ១ ៤០០នាក់បានស្លាប់។

អ៊ីស្រាអែលបានឆ្លើយតបនឹងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងកំពុងគំរាមកំហែងធ្វើសង្រ្គាមតាមដីគោកដ៏ធំមួយដើម្បីលុបបំបាត់ក្រុមហាម៉ាស ដែលអាមេរិកនិងសហភាពអឺរ៉ុបបានចាត់ទុកជាក្រុមភេរវជន។

លោក Banga បាននិយាយថា ប្រសិនបើសង្រ្គាមនៅមានកម្រិត «វានឹងមិនសូវមានការព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើវារីករាលដាល នោះវាមានសមត្ថភាពក្នុងការធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសផលិប្រេងដែលជាផ្នែកមួយនៃពិភពលោក ហើយវានឹងក្លាយទៅជាកត្តាដែលនាំឱ្យមានការផ្លាស់ប្តូរ ទាំងស្រុង»។

ប្រភពព័ត៌មានបានប្រាប់ Bloomberg ថា ប្រទេសអារ៉ាប៊ីសាអូឌីតបានផ្អាកការពិភាក្សាស្តារទំនាក់ទំនងជាមួយអ៊ីស្រាអែលក្នុងគ្រាដែលមានភាពចលាចលនេះ ដែលប៉ះទង្គិចដ៏ខ្លាំងដល់មហិច្ឆតារបស់លោកប្រធានាធិបតី Joe Biden សម្រាប់តំបន់មជ្ឈិមបូព៌ា៕