Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កងទ័ពអាមេរិក៩០០នាក់ កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយការពារ ខណៈការប្រយុទ្ធគ្នាកើនឡើង

Media LNN | Oct 27, 2023
កងទ័ពអាមេរិក៩០០នាក់ កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយការពារ ខណៈការប្រយុទ្ធគ្នាកើនឡើង
Clinic narith

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិកបន្ថែមចំនួន៩០០នាក់ កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ឬបានទៅដល់ទីនោះថ្មីៗនេះ ដើម្បីគាំទ្រការពារដែនអាកាសជួយដល់បុគ្គលិកសហរដ្ឋអាមេរិក ក្នុងពេលមានការកើនឡើងការវាយប្រហារនៅក្នុងតំបន់ដោយធ្វើឡើងក្រុមមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ត្រី Patrick Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខណៈភាពតានតឹងកើនឡើង ជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ កងទ័ពសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារយ៉ាងហោចណាស់១២ដង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង៤ដងនៅក្នុងប្រទេសស៊ីរី ក្នុងសប្តាហ៍កន្លងទៅនេះ ។

លោក Ryder និយាយថា កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានដាក់គោលដៅកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែការវាយប្រហារបានបរាជ័យ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន NBC កាលពីថ្ងៃអង្គារថា បុគ្គលិកយោធាជាង២០នាក់ បានរងរបួសកាលពីសប្តាហ៍មុន ក្នុងការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ នៅមូលដ្ឋានអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។