Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០​នាក់ នៅរាជធានីភ្នំពេញ

Media LNN | Oct 27, 2023
ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០​នាក់ នៅរាជធានីភ្នំពេញ
Clinic narith

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រ សហគ្រាសទាំង៣២នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ២៩ រោងចក្រ​សេវាប៉ាក់​សំលៀកបំពាក់​ ចំនួន ១ រោងចក្រខារអំបោះ ចំនួន ១ និង​រោងចក្របោះពុម្ពលើ​ក្រណាត់ចំនួន១ ។នេះគឺជាលើកទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានអញ្ជើញ​ចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាម​បណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕