Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាពលរដ្ឋប្រទះឃើញព្រះបដិមាដាច់ព្រះកេស នឹងបានប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល

Admin Alynana | Oct 28, 2023
ប្រជាពលរដ្ឋប្រទះឃើញព្រះបដិមាដាច់ព្រះកេស នឹងបានប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល
Clinic narith
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បានដឹកនាំក្រុមការងារការិយាល័យជំនាញ ចូលរួម​សហការជាមួយ​លោក​ ជួប​ រដ្ឋា​ អភិបាលរងនៃគណៈអភិបាលស្រុក​អង្គស្នួល​ អាជ្ញាធរ​មូលដ្ឋាន​ បានចូលរួមពិធីប្រគល់និងទទួលព្រះបដិមា ដែលប្រជាពលរដ្ឋទេីបប្រទះឃេីញ​ ក្នុងដីចំការរបស់ខ្លួន​ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​។
 
ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែររកឃេីញនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្រេចប្រគល់ព្រះបដិមាខាងលើ ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
 
គិតត្រឹមម៉ោង១:៣០នាទី​ ថ្ងៃត្រង់លោកស្រីប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញលោកអភិបាលរងនៃគណៈអភិបាលស្រុក​អង្គស្នួល​ អាជ្ញាធរ​មូលដ្ឋាន​ បានដឹកបដិមាដែលប្រជាពលរដ្ឋប្រគល់ឱ្យនោះ មករក្សានៅឃ្លាំង​របស់មន្ទីរដោយសុវត្ថិភាព​រង់ចាំការសិក្សាបន្ត៕
មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល
 
397143395_877763323913445_2620478758142867628_n396184258_877763480580096_6111587491999045828_n396713783_877763433913434_8570991598455475110_n396713837_877763547246756_2520736188388540653_n397145612_877763503913427_3165376750227035064_n