Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យសង្រ្គាម និងគ្រាប់មីនលែងបារម្ភទៀតហើយ នៅឡើយតែគ្រឿងញៀន និងបងតូចបងធំ

Media LNN | Oct 30, 2023
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យសង្រ្គាម និងគ្រាប់មីនលែងបារម្ភទៀតហើយ នៅឡើយតែគ្រឿងញៀន និងបងតូចបងធំ
Clinic narith

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋលែងបារម្ភចំពោះហានិភ័យគ្រាប់មីន និងហានិភ័យសង្រ្គាមហើយ នៅឡើយតែបញ្ហាគ្រឿងញៀន និងបងតូចបងធំទេ ដែលពួកគាត់កំពុងបន្តបារម្ភ ដែលបញ្ហានេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅ​ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន បញ្ហាអសន្តិសុខផ្សេងៗទៀត នៅតាមមូលដ្ឋានគឺជាកង្វល់រួមទាំងអស់គ្នា ដូច្នេះត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់នូវបញ្ហានេះឲ្យកុំឲ្យមាន ​បន្តទៀត ជាពិសេសគឺគ្រឿងញៀននេះតែម្តងត្រូវតែកម្ចាត់វាឲ្យអស់ចេញពីកម្ពុជា។

ជាមួយនឹងការកង្វល់ចំពោះបញ្ហាគ្រឿងញៀននេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងផង​ដែរ​ថា ​ការរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ដោយដាក់បញ្ជូល​សមាសភាពថ្នាក់​ជាឧបនាយករដ្ឋមន្ត្រីរហូតដល់៤រូប ​ដឹកនាំយន្តការនេះ ​គឺបង្ហាញពីឆន្ទៈយ៉ាងមុះមុត និងការយក​ចិត្តទុក​ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ​នីតិកាល​ទី៧នេះ សំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ​ពោលគឺឲ្យអស់ពីកម្ពុជាតែម្តង៕