Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ហ៊ុន ម៉ាណែត៖ កម្ពុជាមានសម្បត្តិវប្បធម៌ដ៏ល្អអស្ចារ្យច្រើន តែជាអកុសលកម្ពុជាមិនមានឱកាសបង្ហាញ

Admin Alynana | Oct 30, 2023
លោក ហ៊ុន ម៉ាណែត៖ កម្ពុជាមានសម្បត្តិវប្បធម៌ដ៏ល្អអស្ចារ្យច្រើន តែជាអកុសលកម្ពុជាមិនមានឱកាសបង្ហាញ
Clinic narith

កំពង់ស្ពឺ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីខេត្ត សមិទ្ធផល​នានា និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសមួយ​ដែលមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជា​មិនមានឱកាសបង្ហាញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។

សម្ដេចធិបតីបញ្ជាក់បន្ថែមថា សុខសន្តិភាពមិនមានតម្លៃត្រឹមតែជាការ​បញ្ចប់សង្គ្រាម​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែក៏បានធ្វើឱ្យតំបន់នានា​នៅទូទាំងប្រទេសមានការអភិវឌ្ឍ ពលរដ្ឋមានការងារធ្វើកាន់​តែច្រើន ព្រមទាំងមានជីវភាពកាន់តែប្រសើរថែមទៀត។ កម្ពុជាបើនិយាយត្រឹមតែទឹកដីដែល​នៅ​សល់ក្នុងពេលបច្ចុប្បន្ន ​ដោយមិនរាប់បញ្ចូលទឹកដីដែលបាត់ បង់ទៅប្រទេសក្បែរខាង​នៅ​ក្នុង​ដំណើរប្រវត្តិសាស្ត្ររបស់ខ្លួននោះទេ​ កម្ពុជា​ត្រូវបានគេចាត់ទុកជាប្រទេស​មហាអំណាច​នៃ​សម្បត្តិវប្បធម៌ ​ដែលបុព្វដូនតាខ្មែរបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ។

ភាពល្បាញល្បីនៃមរតកដូនតាខ្មែរត្រូវលិចបាត់ពិភពលោកលែងស្គាល់​ គឺដោយសារតែឥទ្ធិពលនៃ សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា។ សន្តិភាពបាននាំឱ្យពិភពលោកបានស្គាល់កេរដំណែលដូនតា ខ្មែរឡើងវិញ។ សន្តិភាពបានធ្វើឱ្យមរតកវប្បធម៌របស់បុព្វដូនតាខ្មែរជាច្រើន ត្រូវបាន​ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕