Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រយៈពេល ៩ខែឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ

Media LNN | Oct 31, 2023
រយៈពេល ៩ខែឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ
Clinic narith

យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់ អគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងខែ កញ្ញា ឆ្នាំ ២០២៣ ចំណូលពន្ធ អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១០៣៥,៨៨ ប៊ីលានរៀល (ប្រមាណជា ២៥៥,៧៧ លានដុល្លារ)ស្មើនឹង ៧,១៦% នៃផែនការ។ 
396841376 645521974411884 4446917144742147638 N

ដោយឡែកសម្រាប់រយៈពេល ៩ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង់ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១១៣៦៥,៨១ ប៊ីលានរៀល (ប្រមាណជា ២៨០៦,៣៧ លានដុល្លារ) ស្មើនឹង ៧៨,៥៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដោយគិតមកត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ នេះគឺសម្រេចបាន ១២​៣៩៦,៨៤ ប៊ីលានរៀល (ប្រមាណ ៣០៦០,៩៥ លានដុល្លារ) ស្មើនឹង ៨៥,៧០% នៃផែនការប្រចាំឆ្នាំ ២០២៣ ។

C

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាននូវលទ្ធផលធំៗជាច្រើនដូចជា ៖

  • បានចុះបញ្ជីសហគ្រាសជោគជ័យ ១០ ១១៦ សហគ្រាស ក្នុងនោះតាមថ្នាល CamDx ចំនួន ៩,១៨៩ សហគ្រាស។
  • បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធទាំងស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ក្នុងខែកញ្ញាឆ្នាំ ២០២៣ សរុបចំនួន ៣៧ លើក និងសរុបរយៈពេល៩ខែ ឆ្នាំ​២០២៣ មានចំនួន ៣១១ លើក។
  • បានផ្តល់សេវាគាំទ្រផ្នែកអេឡិចត្រូនិក (e-Tax Service) ជូនអ្នកជាប់ពន្ធបានចំនួន ២៥,១៧៦ ករណី ក្នុងគោលដៅជួយសម្រួលដល់កាប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ។
  • បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធនិងសាធារណជនទូទៅសរុបចំនួន ៨៦,០៣៦ ករណី ក្នុងនោះតាម Call Center 1277 ចំនួន ៥២,៣១០ ករណី។
  • បន្ថែមពីនោះគិតត្រឹមខែ កញ្ញា ឆ្នាំ ២០២៣ កម្ពុជាបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ៩ រួមមាន ៖ ថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាល ពិសេសហុងកុង ម៉ាឡេស៊ី និងកូរ៉េ ខណៈ DTA កម្ពុជា​-ម៉ាកាវ ដែលបានចូលជាធរមាននិងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី១ខែ មករា ឆ្នាំ ២០២៤ ហើយ DTA កម្ពុជា-ម៉ាកាវ បានបញ្ចប់នីតិវិធីផ្ទៃក្នុងដើម្បីដាក់ឱ្យកិច្ចព្រមព្រៀងទាំងពីរចូលជាធរមានដោយច្បាប់ស្តីពីការអនុម័តយល់ព្រម៕