Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនធំៗចំនួន១២ បោះទុនវិនិយោគរាប់លានដុល្លារ នៅក្នុងខេត្តក្រុង៥នេះ បង្កើតការងារជាង១ម៉ឺននាក់

Media LNN | Nov 01, 2023
ក្រុមហ៊ុនធំៗចំនួន១២ បោះទុនវិនិយោគរាប់លានដុល្លារ នៅក្នុងខេត្តក្រុង៥នេះ បង្កើតការងារជាង១ម៉ឺននាក់
Clinic narith

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា​CDC បានអនុម័តទៅលើគម្រោងរោងចក្រចំ​នួន១២ ដែលបានបោះទីតាំងនៅក្នងខេត្តចំនួន៥ ដែលមានទុនវិនិយោគសរុបរាប់លានដុល្លារ ដោយគម្រោងរោងចក្រទាំងនោះអាចបង្កើតឱកាសការងាររាប់ពាន់កន្លែងផងដែរ។

យោងតាមករបាយការណ៍របស់CDC នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ គម្រោងរោងចក្រទាំង១២ ត្រូវបានវិនិយោគដោយក្រុមហ៊ុនខាងក្រោម៖

១. WP SPORTS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។

២. ក្រុមហ៊ុន SHCA GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។

៣. ZHENSEN SHOES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។

៤. NAN TONG TONG SHENG FOOTWEAR CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៥. ក្រុមហ៊ុន JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្របោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

៦.ក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

៧. ក្រុមហ៊ុន LUMINOUS CLOUD HOME DECOR CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤៥កន្លែង។

៨. ក្រុមហ៊ុន YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រ   ផលិតថ្នាំលាបពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។

៩. ក្រុមហ៊ុន JIAN QUAN XING ENTERPRISE CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៦៨កន្លែង។

១០. ក្រុមហ៊ុន SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤០២កន្លែង។

១១. ក្រុមហ៊ុន HAOLIDA (CAMBODIA) FASHION CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៨១កន្លែង។

១២. ក្រុមហ៊ុន ANYU (CAMBODIA) BAGS CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង៕

397421494 734084182083184 4666399064353768663 N

396738951 734084192083183 8267952192207191523 N

 

396479915 734084232083179 8694088111783055134 N