Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដំណឹងល្អ! ក្រសួងប្រកាសជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្របខណ្ឌចំនួន ២៥០កន្លែង

Admin Alynana | Nov 01, 2023
ដំណឹងល្អ! ក្រសួងប្រកាសជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្របខណ្ឌចំនួន ២៥០កន្លែង
Clinic narith

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ  និងសម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ កន្លែង សម្រាប់ប្រភេទក្របខណ្ឌ ក,ខ,គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រាប់ឆ្នាំ ២០២៣ ។

ក.លក្ខខណ្ឌនៃការជ្រើសរើស 

  ១.បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច១៨ឆ្នាំ

  ២.លក្ខខណ្ឃអាយុសម្រាប់បេក្ខជនប្រឡងប្រជែងត្រូវបានកំណត់ដូចខាងក្រោម៖

  • បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
  • បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
  • បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ
  • បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ
  • បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលវិញ្ញាបនបត្រឬសមមូលត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ
  • បេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ

៣.មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេនី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ

៤.ការលើកទឹកចិត្ត និងការផ្តល់អាទិភាព

  • សម្រាប់អ្នកដែលមានសញ្ញាបត្រខ្ពស់ ជំនាញកសិកម្ម
  • បទពិសោធន៍ការងារលើវិស័យកសិកម្ម
  • ស្រ្តីភេទ
  • អ្នកដែលមានលំនៅអចិន្ត្រៃយ៍ក្នុងឃុំ ខេត្ត ដែលត្រូវជ្រើសរើសមន្ត្រីកសិកម្មឃុំ។

ចំពោះការបរិច្ឆេទចុះឈ្មោះប្រឡងប្រជែងចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៧:០០ រសៀលជាកំហិត។ ហើយមធ្យោបាយក្នុងការដាក់ពាក្យ អាចដាក់បានតាមប្រព័ន្ធអនឡាញ ដោយបេក្ខជនអាចស្គេន QR Code ឬចូលទៅកាន់គេហទំព័រ http://era.gov.kh/ ដើម្បីបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង និងស្គេនបញ្ចូលច្បាប់ដើម ឬបេក្ខជនអាចធ្វើការទំនាក់ទំនងជាមួយនឹងមន្ទីរមុខងារសាធារណៈខេត្តពាក់ព័ន្ធដែលជ្រើសរើសមន្ត្រីកសិកម្មឃុំ ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្គេនបញ្ចូលឯកសារច្បាប់ដើម។

សម្រាប់ឯកសារតម្រូវចាប់បាច់ផ្សេងៗ សូមអានព័ត៌មានលម្អិតខាងក្រោមនេះ ៖

395638202 665966809002751 1151875046932369763 N

 

369731001 665966865669412 2835238810343321946 N

 

395635571 665966995669399 6312003659580169628 N

 

395623935 665966882336077 2230830314423347197 N

 

395635677 665966825669416 5102452339539847576 N

 

396486301 665966922336073 1130043870274254565 N

 

395623945 665966932336072 7105154401457390623 N

 

395627556 665967029002729 8341144051597512924 N

 

395627556 665966979002734 5089652392094250074 N

 

395635483 665967045669394 8258476863419354063 N