Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារពិភពលោក ព្រមានថា សង្គ្រាមនៅមជ្ឈឹមបូព៌ាអាចបង្កឲ្យមានការកើនឡើងតម្លៃប្រេងខ្ពស់ខ្លាំង

Admin Alynana | Nov 01, 2023
ធនាគារពិភពលោក ព្រមានថា សង្គ្រាមនៅមជ្ឈឹមបូព៌ាអាចបង្កឲ្យមានការកើនឡើងតម្លៃប្រេងខ្ពស់ខ្លាំង
Clinic narith

ធនាគារពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័ននេះរំពឹងថាតម្លៃប្រេងពិភពលោកជាមធ្យម ៩០ ដុល្លារក្នុងមួយបារ៉ែល ក្នុងត្រីមាសទី ៤ និងធ្លាក់ចុះមកជាមធ្យម ៨១ ដុល្លារក្នុងឆ្នាំ ២០២៤ ខណៈដែលកំណើនយឺតបានកាត់បន្ថយតម្រូវការ ប៉ុន្តែបានព្រមានថាការកើនឡើង ខណៈជម្លោះនៅមជ្ឈិមបូព៌ាចុងក្រោយនេះ អាចបង្កើនតម្លៃកាន់តែខ្ពស់ខ្លាំង។

របាយការណ៍ទស្សនវិស័យទីផ្សារទំនិញចុងក្រោយ របស់ធនាគារពិភពលោក បានកត់សម្គាល់ថា តម្លៃប្រេងបានកើនឡើងត្រឹមតែប្រហែល ៦% ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈតម្លៃទំនិញកសិកម្ម លោហៈ និងទំនិញផ្សេងទៀត បានកើនឡើងយឺត។

ធនាគារបាននិយាយថារបាយការណ៍នេះ បានបញ្ជាក់អំពីសេណារីយ៉ូ ហានិភ័យចំនួនបី ដោយផ្អែកលើវគ្គប្រវត្តិសាស្ត្រដែលពាក់ព័ន្ធទៅនឹងជម្លោះក្នុងតំបន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយការកើនឡើងភាពធ្ងន់ធ្ងរ និងផលវិបាក។ សេណារីយ៉ូ នៃការបង្អាក់តិចតូច ស្មើនឹងការកាត់បន្ថយទិន្នផលប្រេង ដែលត្រូវបានឃើញក្នុងអំឡុងពេលសង្រ្គាមស៊ីវិលប្រទេសលីប៊ី ក្នុងឆ្នាំ ២០១១ ប្រមាណ ៥០០.០០០ ទៅ ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញឱ្យតម្លៃប្រេងហក់ឡើងចន្លោះពី ៩៣ ទៅ ១០២ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទី ៤ ។

សេណារីយ៉ូ ការបង្អាក់កម្រិតមធ្យម ដែលដូចគ្នាទៅនឹងសង្រ្គាមអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣ បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោកពី ៣ លានទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញឱ្យតម្លៃនៅចន្លោះពី ១០៩ ទៅ ១២១ ដុល្លារក្នុងមួយបារ៉ែល។

លោក Ayhan Kose អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក បាននិយាយថា តម្លៃប្រេងហក់ឡើងខ្ពស់ ហើយប្រសិនបើនៅបន្ត នោះមានន័យថាតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរ។