Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសមកដល់ពេលនេះមានមនុស្សជាង១០.០០០នាក់បានស្លាប់

Admin Alynana | Nov 02, 2023
ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសមកដល់ពេលនេះមានមនុស្សជាង១០.០០០នាក់បានស្លាប់
Clinic narith

ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានកើនឡើងដល់ជាង ១០.០០០នាក់ កាលពីថ្ងៃពុធ (១ វិច្ឆិកា) ដោយមិនមានសញ្ញាណាមួយនៃការថយចុះនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ឡើយចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីខែមុនមក។

ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃដដែលនោះថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីនមួយនេះ បានកើនឡើងដល់ ៨.៧៩៦នាក់ ខណៈភាគីអ៊ីស្រាអែល បានមើលឃើញមនុស្សជាង ១.៤០០នាក់ ត្រូវបានសម្លាប់។

ទន្ទឹមនឹងនេះដែរ មនុស្សរាប់សិបនាក់មកពីតំបន់ហ្កាហ្សា បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រកព្រំដែនរ៉ាហ្វាហ្វ កាលពីថ្ងៃពុធ នេះបើយោងតាមសារព័ត៌មាន AP ដោយបន្ថែមថា វាហាក់ដូចជាជាលើកដំបូងហើយ ដែលពលេដ្ឋកាន់លិខិតឆ្លងដែនបរទេស ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស លើប្រជាជាតិជ្វីហ្វ មក។

គួររម្លឹកផងដែរថា ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាល ពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ ហើយការប្រយុទ្ធគ្នាចុងក្រោយបំផុតនេះ បាននាំឱ្យមានអ្នកស្លាប់ និងរងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕