Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាជនចិនប្រមូលផ្ដុំគ្នារាប់ពាន់នាក់ ជូនដំណើរចុងក្រោយអតីតនាយករដ្ឋមន្ត្រី លឺ ឃឺឈាង

Admin Alynana | Nov 02, 2023
ប្រជាជនចិនប្រមូលផ្ដុំគ្នារាប់ពាន់នាក់ ជូនដំណើរចុងក្រោយអតីតនាយករដ្ឋមន្ត្រី លឺ ឃឺឈាង
Clinic narith

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជិតទីតាំងរៀបចំពិធីបុណ្យសពផ្លូវរដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះ ខណរៀបចំជូនដំណើរចុងក្រោយសម្រាប់អតីតនាយករដ្ឋមន្ត្រី លឺ ឃឺឈាង(Li Keqiang)។

នៅមុខគេហដ្ឋានសព ក្នុងសម្លៀកបំពាក់កាន់ទុក្ខ និងកងកម្លាំងនគរបាលយ៉ាងច្រើនក្នុងឯកសណ្ឋានបានតម្រង់ជួរផ្លូវរាប់រយម៉ែត្រ បិទផ្លូវ និងប្រាប់ប្រជាពលរដ្ឋឱ្យធ្វើដំណើរតាម និងឃ្លាំមើលវត្តមានរបស់សារព័ត៌មានក្រៅផ្លូវការ ឬសារព័ត៌មានបរទេស។ នគរបាលក៏បានបញ្ជូនមនុស្សចេញពីស្ថានីយ៍រថភ្លើងក្រោមដីនៅជិតទីបញ្ចុះសពបាប៉ាវសាន (Babaoshan) ជាកន្លែងពិធីឈាបនកិច្ចរបស់រដ្ឋត្រូវបានប្រារព្ធឡើង និងជាទីដែលមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានបញ្ចុះនៅទីនោះដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទង់ជាតិ រួមទាំងស្តង់ដារដ៏ល្បីល្បាញបំផុតរបស់ប្រទេស ដែលបក់រសាត់លើទីលានធានអានម៉ិន( Tiananmen Square) ចំកណ្តាលរដ្ឋធានីរបស់ចិន ត្រូវបានទម្លាក់ត្រឹមពាក់កណ្តាល នៅអគារការិយាល័យរដ្ឋាភិបាលនានា និងគណបក្សនានាទូទាំងប្រទេស នៅស្ថានទូត និងស្ថានកុងស៊ុលចិននៅបរទេស នៅពេលដែលប្រារព្ធពិធីឈាបនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Li Keqiang ដែលបានគ្រោងទុក។

លោក Li បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារគាំងបេះដូងក្នុងវ័យ៦៨ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាពិធីឈាបនកិច្ចសពរបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្តែមិនបាននិយាយអំពីផែនការពិធីបុណ្យសពនោះទេ។ យោងតាមគំរូមុនៗ មន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ជាធម្មតា ត្រូវតម្កល់នៅក្នុងពិធីបុណ្យរដ្ឋមួយរយៈពេលខ្លី នៅពេលបណ្ដាមេដឹកនាំគោរពសព និងដាក់កម្រងផ្កាពណ៌ស ដែលជាពណ៌ប្រពៃណីនៃការកាន់ទុក្ខ៕