Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែតនឹងអញ្ជើញដង្ហែព្រះមហាក្សត្រយាងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

Media LNN | Nov 03, 2023
សម្ដេចធិបតី ហ៊ុន ម៉ាណែតនឹងអញ្ជើញដង្ហែព្រះមហាក្សត្រយាងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”
Clinic narith

 

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដង្ហែ ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។

«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃ​ប្រទេស​ជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួម​ចំណែក​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏​ដូច​ជា​ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕