Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនជាតិអាហ្គានីស្ថានជាង ១លាននាក់ ប្រឈមនឹងការបណ្ដេញចេញពីប្រទេស ប៉ាគីស្ថាន

Media LNN | Nov 03, 2023
ជនជាតិអាហ្គានីស្ថានជាង ១លាននាក់ ប្រឈមនឹងការបណ្ដេញចេញពីប្រទេស ប៉ាគីស្ថាន
Clinic narith

ព្រំដែនភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងជោរជន់ដោយចំនួនមនុស្សរាប់ពាន់នាក់ ដែលរកឆ្លងដែនទៅកាន់ប្រទេសអាហ្គានីស្ថាន ពោលគឺ នៅមួយថ្ងៃបន្ទាប់ពីថ្ងៃផុតឱសានវាទរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដែលកំណត់ឲ្យជនបរទេសគ្មានឯកសារស្របច្បាប់ត្រូវចាកចេញពីប្រទេស បើមិនដូច្នេះ នឹងប្រឈមនឹងការចាប់បណ្ដេញចេញ។

អាជ្ញាធរប៉ាគីស្ថានបានចាប់ផ្តើមប្រមូលជនបរទេស ដែលគ្មានឯកសារ ដែលភាគច្រើនជាជនជាតិ​អាហ្វហ្គានីស្ថាន នៅប៉ុន្មានម៉ោងមុនថ្ងៃកំណត់ឱសានវាទ។ ប្រជាជនអាហ្វហ្គានីស្ថានជាងមួយ​លាននាក់អាចត្រូវចាកចេញ​ពីប៉ាគីស្ថាន ឬប្រឈមមុខនឹងការចាប់ខ្លួន និងការបណ្តេញចេញ ដែលវាជាលទ្ធផលនៃការណែនាំ ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសឡើង​​កាលពីមួយខែមុន។

រដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន​បានចូលរួមក្នុងការវាយប្រហារ​ដោយសកម្មប្រយុទ្ធ និងឧក្រិដ្ឋកម្មនៅក្នុងប្រទេស។ រដ្ឋាភិបាលប៉ាគីស្ថាន ក៏បានច្រានចោល​ការអំពាវនាវពី​អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងស្ថានទូតលោកខាងលិច ដែលបាន​ឲ្យ​ខ្លួន​ពិចារណាឡើងវិញនូវផែនការបណ្តេញចេញនេះផងដែរ។

ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី០១ ខែវិច្ឆិកា មានជនជាតិ​អាហ្គានីស្ថាន​ ២៤.០០០ នាក់ បាន​ឆ្លងដែនចូលទៅកាន់ប្រទេស​អាហ្គានីស្ថាន តាមរយៈច្រកព្រំដែន Torkham។

យ៉ាងណាហោចណាស់ តាមសេចក្ដីរាយការណ៍ មាន​ជនជាតិ​អាហ្គានីស្ថាន​ប្រហែល ៤លាននាក់​កំពុងរស់នៅ​ប្រទេស​ប៉ាគីស្ថាន ហើយរដ្ឋាភិបាល​ប៉ាន់ប្រមាណថា មាន​ប្រមាណ​១,៧លាននាក់ គឺគ្មានឯកសារស្របច្បាប់៕