Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កងទ័ព និងរថក្រោះរបស់ប្រទេសអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ខ្ពង់​រាប​ហ្គោឡង់

Media LNN | Nov 03, 2023
កងទ័ព និងរថក្រោះរបស់ប្រទេសអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ខ្ពង់​រាប​ហ្គោឡង់
Clinic narith

 

កងទ័ព និងរថក្រោះរបស់ប្រទេសអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ខ្ពង់​រាប​ហ្គោឡង់ (Golan Heights) គ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែវិច្ឆិកា។

តំបន់ខ្ពង់រាបនេះ គឺជាផ្នែករបស់ប្រទេសស៊ីរី រហូតដល់ឆ្នាំ១៩៦៧ នៅពេល​នោះប្រទេស​អ៊ីស្រាអែល បានដណ្តើមយកភាគច្រើននៅតំបន់នេះក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ ដែល​បាន​ចូល​កាន់​កាប់ និងភ្ជាប់ឧបសម្ព័ន្ធនៅក្នុងឆ្នាំ១៩៨១។

ការភ្ជាប់ឧបសម្ព័ន្ធជាឯកតោភាគីនោះ ពុំត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ ហើយ​ប្រទេស​ស៊ីរី​បា​នទាមទារទឹកដីនេះត្រឡប់មកវិញ។

រដ្ឋាភិបាល​អ៊ីស្រាអែល និយាយថាខ្លួនមានការព្រួយបារម្ភថាប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធ​មិត្ត​របស់​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad កំពុងព្យាយាមបង្កើត​ខ្លួនឯង​ជា​អចិន្ត្រៃយ៍​នៅ​ខាង​ផ្នែក​ព្រំដែន​ប្រទេសស៊ីរី ដើម្បីបើកការវាយលុកមកលើប្រទេសអ៊ីស្រាអែល។

កាលពីថ្ងៃព្រហស្បតិ៍ រថក្រោះនិងកាំភ្លើងធំរបស់អ៊ីស្រអែល បានបាញ់ផ្លោងទៅលើ តំបន់​ហ៊ុម​ព័ទ្ធ​ហ្កាហ្សា ខណៈកងកម្លាំងអ៊ីស្រាអែល បានបន្តការវាយលុករបស់ពួកគេទៅលើក្រុមហាម៉ាស់។ 

អាជ្ញាធរសុខាភិបាល តំបន់ហ្កាហ្សា នៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយ​ថា​មនុស្ស​យ៉ាង​ហោចណាស់ ៩.០៦១នាក់ រួមមានទាំងកុមារ៣.៧៦០នាក់ និងស្ត្រី២.៣២៦ នាក់ បាន​ស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា៕