Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា អាចមានភ្លៀងធ្លាក់ពីថ្ងៃនេះដល់ថ្ងៃទី ០៦ វិច្ឆិកា

Admin Alynana | Nov 04, 2023
កម្ពុជា អាចមានភ្លៀងធ្លាក់ពីថ្ងៃនេះដល់ថ្ងៃទី ០៦ វិច្ឆិកា
Clinic narith

ក្រសួងធនធានទឹក និងឧតុនិយម ​បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសានព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ ដែលស្ថានភាពបែបនេះ​នឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។

 ចំណែកនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្តជាប់នឹងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%៕

399134331_652116453767366_5717250555339325185_n