Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សជាង ១.០០០នាក់ បានចូលចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ

Media LNN | Nov 04, 2023
នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សជាង ១.០០០នាក់ បានចូលចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ
Clinic narith

 

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍បរទេស ០១គ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ១.៣៣៧នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ២ថ្ងៃ និង១យប់ (ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣) ។

លោកឧត្ដមនាវី ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ពសមុទ្រ ប្រាប់ឱ្យដឹងថា នាវានេះ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី ៩៤) និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ (១៨សញ្ជាតិ) ៨៦៨នាក់ (ស្រី ៤៥០) ក្នុងនោះ សញ្ញាតិដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមេរិកកាំង ៦៦៧នាក់ ។ នាវានេះ មានប្រវែងបណ្ដោយជិត ២៣០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែត្រ និងជំរៅទឹកជាង ៦ម៉ែត្រ ដែលបានធ្វើមកពីប្រទេសវៀតណាម ចូលមកសុំចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុរយៈពេលពីរថ្ងៃរួចហើយ នឹងបន្ដដំណើរទៅប្រទេសថៃឡង់ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕