Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គម្រោងខ្នាតយក្ស! ក្រុមហ៊ុនចិន សម្រេចបោះទុនវិនិយោគ ៥០០លាន$ នៅខ្មែរកំពុងពិចារណាទីតាំង២នេះ

Admin Alynana | Nov 04, 2023
គម្រោងខ្នាតយក្ស! ក្រុមហ៊ុនចិន សម្រេចបោះទុនវិនិយោគ ៥០០លាន$ នៅខ្មែរកំពុងពិចារណាទីតាំង២នេះ
Clinic narith

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបថាបន្តិចទៀត នឹងមានក្រុមហ៊ុនធំមួយដែលមកពីប្រទេសចិន សម្រេចមកបោះទុនវិនិយោគនៅកម្ពុជា ដែលមានទុនវិនិយោគរហូតដល់ទៅ៥០០ លានដុល្លារ ខណៈទុននេះនិងប្រើប្រាស់២ ដំណាក់កាល ទី១ ៣០០លានដុល្លារ ទី ២ ២០០លានដុល្លារ។

ថ្លៃក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងពិធីចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចក្រុងបាវិត កាលពីថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៣​ ឯកឧត្តម ឧបនាករដ្ឋមន្រ្តីបាន លើកឡើងយ៉ាងដូច្នេះថា “ មានក្រុមហ៊ុនមួយដែលយើងមិនទាន់ចេញឈ្មោះ ដែលគាត់កំពុងជ្រើសរើសកម្ពុជា ប្រទេសថៃ​ ឬប្រទេសម៉ាឡេស៊ី​ ដើម្បីដាក់ទុន​៥០០លានដុល្លារ យើងខ្ញុំបានទៅដល់ជួបប្រធានក្រុមហ៊ុន បានពន្យលអំពីសក្កដានុនៅកម្ពុជា ហេតុអ្វីគាត់ត្រូវមកវិនិយោគនៅកម្ពុជា បន្ទាប់មកគេមកមើលមុខខ្ញុំ ហើយថា ខ្ញុំសម្រេចចិត្តនិងដាក់ទុននៅកម្ពជា ៥០០លានដុល្លារ ដំណាក់កាលទី១ ៣០០លាន ដំណាក់កាលទី២០០លាន"។ 

ឯកឧត្តម ឧបនាករដ្ឋមន្រ្តីបានបន្តទៀតថា “ឥឡូវគាត់កំពុងពិចារណា ថាដាក់នៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ឬ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង..... ដាក់នៅកន្លែងណាក៏បានដែលឲ្យតែបង្កើតការងារជួនជាតិ និងប្រជាពលរដ្ឋរបស់យើង” ។ យ៉ាងណាមិញទាក់ទង និងក្រុមហ៊ុនខាងលើនដែល ឯកឧត្តមបានលើកឡើងនោះ ក្នុងការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ក្នុងសាធារណរដ្ឋប្រជាមានិតចិន កាលពីកន្លងទៅ៕