Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណជប៉ុនដែលជួយអភិរក្សប្រាសាទអង្គរវត្តនិងជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

Media LNN | Nov 04, 2023
ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណជប៉ុនដែលជួយអភិរក្សប្រាសាទអង្គរវត្តនិងជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិ
Clinic narith

(សៀមរាប) ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា រដ្ឋាភិបាលជប៉ុនមិនត្រឹមតែជួយជួសជុល អភិរក្សនូវប្រាសាទអង្គរវត្ត និងប្រាសាទនានារបស់ខ្មែរប៉ុណ្ណោះទេ ព្រមទាំងបានជួយផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរនៅលើឆាក អន្តរជាតិផងដែរ។

មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង បានលើក ឡើងថា ព្រះអង្គសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគំាទ្រលើការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលនៅក្នុងរមណីយដ្ឋានអង្គរឲ្យប្រព្រឹត្តទៅដោយចីរភាពតាំងពីដើមរហូតមក។

ព្រះអង្គបានមានព្រះរាជបន្ទូលថា «ខ្ញុំសូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន -JICA សាកលវិទ្យាល័យសូហ៊្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវ ការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុងរមណីដ្ឋានអង្គរឲ្យ ប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភ គាំទ្ររហូតដល់បញ្ចប់ការងារជួស ជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេង ទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្ប ធម៌ខ្មែរឲ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប»។

នៅក្នុងឱកាសនោះដែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះប្រទេសជប៉ុន ដែលក្នុង រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធានបានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេក ទេសអាយស៊ីស៊ី អង្គរ-សំបូរអព្រៃគុកដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាព ជោគជ័យនៃអាយស៊ីស៊ីអង្គរផងដែរ។

ជាមួយគ្នានោះដែរ ព្រះអង្គក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេស ជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋា ភិបាលអាណត្តិថ្មី ស្មារតីចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងអនុ លោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុង នាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់អង្គការយូណេស្កូ សម្រាប់កិច្ចការបណ្តុះបណ្តាលធនធាន មនុស្ស សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌ផងដែរ៕
photo_2023-11-04_11-26-37photo_2023-11-04_11-26-39photo_2023-11-04_11-26-42 (2)photo_2023-11-04_11-26-42photo_2023-11-04_11-26-44photo_2023-11-04_11-27-18photo_2023-11-04_11-27-19photo_2023-11-04_11-26-48photo_2023-11-04_11-27-22photo_2023-11-04_11-27-22 (2)