Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣

Media LNN | Nov 11, 2023
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
Clinic narith

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា កម្ពុជាទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយគ្នានោះខ្យល់មូសុងឦសានបង្កើនកម្លាំងបក់ ជាបន្តបន្ទាប់ពីមធ្យមទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣ ៖

១-តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី
* នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។

២-តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០%។

៣-តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ៣០%។
* ចំណែកនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី៤-៦ ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី ០,៥០-១,២៥ម៉ែត្រ៕