Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចនឹងយាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

Media LNN | Nov 11, 2023
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចនឹងយាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង
Clinic narith

 

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សា វរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។

អំឡុងព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គនឹងត្រូវឯកឧត្តម Emmanuel MACRON ទទួលព្រះរាជសវនាការនៅវិមានប្រធានាធិបតី Palais de I'Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរម ណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូនលោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដោយទទួលស្គាល់ពីសកម្មភាពគាំទ្រដ៏មានសារៈសំខាន់របស់អង្គការយូ ណេស្កូ ដែលបានចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

អំឡុងព្រះរាជទស្សនកិច្ចនេះដែរ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចក៏នឹងយាងទៅប្រាសាទFontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ពន្ធមេត្រីភាពជាមួយក្រុងសៀមរាប។ ព្រះអង្គក៏ស្ដេចនឹងយាងទតបណ្ណសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ «ព្រះបរមរត នកោដ្ឋ» ផងដែរ៕