Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចាប់ពីខែធ្នូឆ្នាំទៅ ក្រុមហ៊ុនអាកាសចរណ៍ចិនប្រកាសបន្ថែម«ជើងហោះហើរ»ជាមួយកម្ពុជា

Media LNN | Nov 14, 2023
ចាប់ពីខែធ្នូឆ្នាំទៅ ក្រុមហ៊ុនអាកាសចរណ៍ចិនប្រកាសបន្ថែម«ជើងហោះហើរ»ជាមួយកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ចាប់ពីខែធ្នូឆ្នាំនេះ នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាចំនួន៤ ជើងក្នុងមួយសប្តាហ៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។ជាមួយគ្នានោះមានក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនទៀតក៏បានប្រកាសបង្កើនជើងហោះហើរជាមួយកម្ពុជាផងដែរ។

ខណៈពេលដែលពិធីបុណ្យចូលឆ្នាំចិន និង ការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនចិន-កម្ពុជាឆ្នាំ២០២៤ កំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរបស់ចិន បានប្រកាសពីការបន្ថែមជើងហោះហើររវាងប្រទេសចិន និង កម្ពុជាចាប់ពីខែធ្នូខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរអន្តរជាតិ និង អ្នកវិនិយោគ ដែលទៅសួរសុខទុក្ខសាច់ញាតិ ការធ្វើដំណើរកម្សាន្ត និងការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ ។

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន៤ មកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០១ខែធ្នូខាងមុខនេះតទៅ។ ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ6059 និង CZ323 នឹងដំណើរការមួយថ្ងៃម្តង។ បន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ8313 នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និង ថ្ងៃអាទិត្យ។

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ ជើងហោះហើរពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង ១៥:០០ រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោង ១៨:៥៥ ម៉ោងក្នុងស្រុក។ នៅឆ្នាំក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏នឹងមានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និង សាន់យ៉ាផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ក្នុងខែនេះបានបង្ហាញថា ក្រុមហ៊ុនបើកដំណើរការជើងហោះហើរចំនួន៦ ក្នុងមួយសប្តាហ៍ពីប្រទេសចិនមក កាន់ទីក្រុងភ្នំពេញ។ ចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងមានជើងហោះហើរត្រង់ ពីសៀងហៃមកភ្នំពេញក្នុងមួយថ្ងៃមួយជើង និងជើងហោះហើរត្រង់ពីគុនមីងមកសៀមរាបក្នុងមួយសប្តាហ៍ពីរជើង។ ក្រុមហ៊ុន Air China បើកដំណើរការជើងហោះហើរពីប៉េកាំងមកភ្នំពេញ ក្នុងមួយសប្តាហ៍បីជើង។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុងរបស់ចិនដែលមានជើងហោះហើរត្រង់មកទីក្រុងភ្នំពេញ ប្រទេសកម្ពុជា រួមមានទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ ណាននីង ឆេងទូ គុនមីង និងកន្លែងផ្សេងៗទៀត។ នៅពេលដែលជំងឺកូវីដ១៩បានធូរស្រាលបន្តិចម្តងៗ ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើនឡើងៗបានវិលត្រឡប់មកកម្ពុជាវិញ៕