Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី

Media LNN | Nov 22, 2023
កម្ពុជាទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី
Clinic narith

 

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់អង្គភាពឆ្នើម​ផ្នែក​គ្រប​ដណ្តប់​ធានា​រ៉ាប់​រង​ស្តីពី​ការ​ពង្រីក​ការ​គ្រប​ដណ្តប់​របប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និង​អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានអញ្ញើញទទួល​ពាន​រង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួល​បាន​ពី​ប្រធាន​ផ្លាស់​វេន​នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ - ២០២៣។

យោងតាមរបាយការណ៍របស់ (ប.ស.ស.) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា​ធ្លាប់​ទទួល​បាន​ពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយ​ពី​សមាគម​សន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់​អង្គភាព​ឆ្នើម​ដែល​ទទួល​បាន​នា​ពេល​នេះ​ គឺ​ជា​ពាន​រង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។

សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា​ធ្លាប់​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​ នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧, អង្គភាព​ធានា​រ៉ាប់រងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​លើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់​ពី​អង្គភាព​សន្តិ​សុខ​សង្គម នៃ​ប្រទេស​ឡាវផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉េង ហុង ក៏បានចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី “ ការ​ទទួល​យក​ភាព​ចំរុះ ដើម្បីកសាងអនាគតរួមគ្នា” នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង​ទៅ ។ ហើយនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ក៏​បាន​បន្ត​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅស​ណ្ឋាគារ Hilton Kuala Lumpur ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយ​មាន​សមាភាពចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០។

ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ នេះ សមាជិក​ទាំងអស់បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែន​សកម្មភាព​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៣-២០២៤ របស់សមាគមផងដែរ៕