Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមជនជាតិជ្វីហ្វ រិះគន់សម្តេចប៉ាបលើសុន្ទរកថាភេរវកម្មរបស់ទ្រង់ និងទាមទារការបំភ្លឺ

Admin Alynana | Nov 24, 2023
ក្រុមជនជាតិជ្វីហ្វ រិះគន់សម្តេចប៉ាបលើសុន្ទរកថាភេរវកម្មរបស់ទ្រង់ និងទាមទារការបំភ្លឺ
Clinic narith

ក្រុមជនជាតិជ្វីហ្វ បានរិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស និងទាមទារឱ្យមានការបំភ្លឺជុំវិញការអត្ថាធិប្បាយរបស់ទ្រង់ ដែលពួកគេមើលឃើញថាជាការចោទប្រកាន់ទាំងទៅលើក្រុមហាម៉ាស និងអ៊ីស្រាអែល ពី «អំពើភេរវកម្ម»។

សម្តេចប៉ាប ហ្វ្រង់ស៊ីស បានធ្វើការអត្ថាធិប្បាយនោះកាលពីថ្ងៃពុធ (២៣ វិច្ឆិកា) បន្ទាប់ពីបានជួបដាច់ដោយឡែកជាមួយសាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិជ្វីហ្វ ដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងបានជួបជាមួយជនជាតិប៉ាឡេស្ទីន ដែលមានគ្រួសារនៅតំបន់ហ្កាហ្សា។

កាលពីល្ងាចថ្ងៃដដែលនោះ នៅទីលានចតុរង្គ ស្រ្ទីត ភីធឺ (St. Peter) ទ្រង់មានបន្ទូលថា «នេះគឺជាអ្វីដែលសង្រ្គាមបង្កឡើង ប៉ុន្តែវាបានទៅហួសពីសង្រ្គាមទៅទៀត។ នេះមិនមែនជាសង្រ្គាមទេ តែជាអំពើភេរវកម្ម»។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងតែងមួយកាលពីថ្ងៃព្រហស្បតិ៍ (២៤ វិច្ឆិកា) ក្រុមប្រឹក្សាអ្នកដឹកនាំសាសនាពួកជ្វីហ្វរបស់អ៊ីតាលី (ARI) បានចោទប្រកាន់សម្តេចប៉ាបពី «ការចោទប្រកាន់ជាសាធារណៈលើភាគីទាំងពីរនៃអំពើភេរវកម្ម»។

ក្រុមនេះបានបន្តចោទប្រកាន់ «បណ្ដាមេដឹកនាំវិហារសាសនា» ផ្សេងទៀត ពីការមិនថ្កោលទោសការវាយប្រហាររបស់ពួកហាម៉ាស និងប្រដូចអ្នកឈ្លានពានគេ ព្រមទាំងអ្នកត្រូវគេវាយប្រហារ ជំនួសឲ្យភាពមិនលំអៀងរបស់ខ្លួន។

នៅក្នុងសន្និសីទសារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃពុធ អ្នកដែលជួបជាមួយសម្តេចប៉ាបទាំងនោះបាននិយាយថា ទ្រង់បានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាស ថាជាអំពើភេរវកម្ម ប៉ុន្តែថែមទាំងបានដកស្រង់សម្តីទ្រង់ថា «ភេរវករមិនគួររកយុត្តិធម៌ពីភេរវករដូចគ្នានោះទេ» ហើយថាសម្ដេចប៉ាប បានប្រើពាក្យ «ប្រល័យពូជសាសន៍» ដើម្បីពណ៌នាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា ទៀតផង៕