Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អបអរសាទរ! ក្រុមវ៉ូវីណាមកម្ពុជាឈ្នះមេដាយពិភពលោក​១៧ គ្រឿងនៅ​ប្រទេស​វៀតណាម

Admin Alynana | Nov 29, 2023
អបអរសាទរ! ក្រុមវ៉ូវីណាមកម្ពុជាឈ្នះមេដាយពិភពលោក​១៧ គ្រឿងនៅ​ប្រទេស​វៀតណាម
Clinic narith

កីឡាករ កីឡាការិនី​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​មេដាយ​ចំនួន​១៧​គ្រឿង​គឺ​មាស​៥​ ប្រាក់​៣​ និង​សំរិទ្ធ​៩​ គិត​ត្រឹម​ថ្ងៃ​ទី​៤​នៃ​​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើងឯកពិភព​លោក​ លើក​ទី​៧ នៅ​ប្រទេស​វៀតណាម ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

មេដាយ​មាស​៥​គ្រឿង

  1. កីឡាករ និង​កីឡាការិនី វិញ្ញាសា​សម្តែង​ក្រុម​បុរស៣-នារី៣0
  2. កីឡាការិនី ប៉ាល់ ឆរស្មី វិញ្ញាសាមេគុនកាំបិតនាទីឯកត្តជន  
  3. កីឡាករ សៀន ចាន់ហួត វិញ្ញាសា មេគុនដំបង​ឯកត្តជន
  4. កីឡាករ ម៉េត សារី, អ៊ឹម ឡាំងឈុង, នី ទីហ្សា និង ម៉ែន សុខវិច្ឆិកា វិញ្ញាសា​សម្តែង​មេគុន​ដាវ​បុរស​៤​នាក់
  5. កីឡាការិនី ជុក សុម៉ាលី វិញ្ញាសាប្រយុទ្ធ​ទម្ងន់ ៦០គក

មេដាយ​ប្រាក់​៣​គ្រឿង

  1. កីឡាករ លី ប៉ូរ៉ានី វិញ្ញាសា​មេគុន​បុរស​ឯកត្តជន
  2. កីឡាករ អុំ និមល វិញ្ញាសាប្រយុទ្ធ​ទម្ងន់​៥៧គក
  3. កីឡាករ កៅ វិចិត្ររាជ្យ វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៨​គក

មេដាយ​សំរិទ្ធ​៩​គ្រឿង

  1. កីឡាការិនី ឯម ច័ន្ទកនិកា វិញ្ញាសា មេគុន​នារី​ឯកត្តជន
  2. កីឡាករ សួស សុវណ្ណចាន់ វិញ្ញាសា ​ប្រយុទ្ធ​ទម្ងន់​៦០​គក
  3. កីឡាករ ម៉េត សារី និង ម៉េត សុភក្ត្រា វិញ្ញាសា​​សម្តែង​មេគុន​បុរស២​នាក់
  4. កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា វិញ្ញាំសា​សម្តែងមេគុនដាវនារី២​នាក់
  5. កីឡាការិនី សុខ សុភី វិញ្ញាសាប្រយុទ្ធ​ទម្ងន់​៦៦​គក
  6. កីឡាការិនី អេ យ៉ានុតភូថង វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៧​គក
  7. កីឡាការិនី ពៅ សុខា វិញ្ញាសា មេគុន​ដាវ​ឯកត្តជន
  8. កីឡាករ ម៉ែន សុខវិច្ឆិកា វិញ្ញាសាសម្តែង​មេគុនឯកត្តជន
  9. កីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភក្ត្រា វិញ្ញាសា​សម្តែង​មេគុន​កាំបិតបុរស២នាក់

World-Vovinam-championship-2023-18World-Vovinam-championship-2023-12World-Vovinam-championship-2023-21World-Vovinam-championship-2023-10World-Vovinam-championship-2023-4