Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់ អ្នកមិនទាន់បង់ពន្ធប្រញាប់ទៅបង់ចៀសវាងការជាប់ពន្ធ

Media LNN | Nov 29, 2023
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់ អ្នកមិនទាន់បង់ពន្ធប្រញាប់ទៅបង់ចៀសវាងការជាប់ពន្ធ
Clinic narith

(ភ្នំពេញ)៖ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់ ហេតុនេះសម្រាប់បងប្អូនដែលជាម្ចាស់ កាប៉ាល់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង រ៉ឺម៉កសណ្តោង ទោចចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល ដែលមិនទាន់បានមកបង់ពន្ធ ត្រូវប្រញាប់រួចរាន់ទៅបង់ ចៀសវាងរងនូវការជាប់ពន្ធបន្ថែមចំពោះការបង់យឺតយ៉ាវ ឬនឹងត្រូវនគរបាលចរាចរណ៍ កងរាជអាវុធហត្ថចុះត្រួតពិនិត្យនិងប្រមូលពន្ធនៅតាមដងផ្លូវផ្សេងៗទៀត។

សម្រាប់មធ្យោបាយក្នុងការបង់ បងប្អូនអាចធ្វើការបង់តាមសាខាពន្ធដារខេត្ត ខណ្ឌ ឬធនាគារពាណិជ្ជដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៅទៀតបងប្អូនអាចបង់តាមរយៈកម្មវិធីទូរស័ព្ទដៃនិងធ្វើការគណនាពន្ធដោយខ្លួនឯងតាមរយៈកម្មវិធី GDT Means of Transportation បានផងដែរ។

គួរបញ្ជាក់ផងដែរថា ពន្ធលើមធ្យោបាយដឹកជញ្ជូន ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវអនុវត្តចំពោះមធ្យោបាយដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក ដូចជាកាប៉ាល់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង រ៉ឺម៉កសណ្តោង ទោចចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលនេះ ត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី ១ ខែ មិថុនា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ៕
402579413 654020016895413 4737527879860490208 N402891063 654020036895411 1897676628491481987 N