Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស ក្នុងពន្ធនាគារមានលក្ខណៈប្រសើរ

Media LNN | Nov 29, 2023
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស ក្នុងពន្ធនាគារមានលក្ខណៈប្រសើរ
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ នៃគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គ​នាយក​ដ្ឋានពន្ធនាគារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ស្ដីពី​កិច្ច​សហប្រតិបត្តិការ និងការពិនិត្យមើលស្ថានភាព សិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។

ការចុះមកមណ្ឌលអប់រំកែប្រែទី២ (ម២) នាថ្ងៃនេះ គឺដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និង​សួរ​សុខ​ទុក្ខ ជនជាប់ឃុំជាស្ត្រី ស្ត្រីមានផ្ទៃពោះ និងមានកូនតាមម្តាយ។ តាមរយៈកិច្ចជំនួបនេះ គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ បន្តរួមគ្នាដោះស្រាយបញ្ហា និង​ធ្វើ​ឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារ។

គ.ស.ម.ក បានដាក់ប្រអប់បណ្តឹងនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​ដ៏មោះមុត តម្លាភាព និងភាពសុចរិត របស់ឯកឧត្តមអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ក្នុងការគ្រប់គ្រងពន្ធនាគារ។

គ.ស.ម.ក បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយ​ជនជាប់ឃុំ ទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបាន​ការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ ក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួល​បាន​នូវ​ការ​ថែ​ទាំ​ជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំណរគុណដល់អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ អគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែល​តែង​តែផ្ត​ល់​កិច្ច​សហការ យ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេលកន្លងមក ដើម្បី​ការពារ​សិទ្ធិសេរីភាពរបស់ជនជាប់ឃុំ៕