Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គភាពនាំពាក្យរាជរដ្ឋាភិបាល និងក្លិបអ្នកកាសែតធ្វើកិច្ចពិភាក្សា ស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា

Media LNN | Dec 07, 2023
អង្គភាពនាំពាក្យរាជរដ្ឋាភិបាល និងក្លិបអ្នកកាសែតធ្វើកិច្ចពិភាក្សា ស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា
Clinic narith

 

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៧ ខែធ្នូនេះ បាន​រៀបចំ​កិច្ចពិភាក្សាតុមូលមួយស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ដោយកិច្ច​ពិភាក្សា​នេះ មានការចូលរួមជាវាគ្មិនពីតំណាងរាជរដ្ឋាភិបាល តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង​វា​គ្មិនជាជនបរទេស។

កិច្ចពិភាក្សាតុមូលនេះ បានរៀបចំឡើងដោយផ្ដោតជាសំខាន់លើប្រធានបទ «សេរីភាព​បញ្ចេញ​មតិ និងការទទួលខុសត្រូវ» ដែលតាមរយៈប្រធានបទនេះ នឹងឆ្លុះ​បញ្ចាំង​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បីកសាងសង្គមមួយមានលក្ខណៈស៊ីវីល័យ និងសុខដុម​រមនា​សម្រាប់​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំនេះ ។

Untitled-1-358

ក្នុងកិច្ចពិភាក្សានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល ធ្វើបទបង្ហាញស្ដីពី «សេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា» ហើយ​លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើបទបង្ហាញស្ដីពី «សេរីភាព​បញ្ចេញមតិតាមច្បាប់អន្តរជាតិ»។

Untitled-2.jpg2

ដោយឡែក វាគ្មិនដែលជាជនបរទេសមកពីអឺរ៉ុប និងអូស្ត្រាលី បានចែករំលែក​ព័ត៌មាន​ស្តីពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និងការទទួលខុសត្រូវនៅក្នុងប្រទេស និងទ្វីបដែលពួកគេរស់នៅរៀងៗខ្លួន ដែល​ក្នុងនោះ លោក Pierre Gillette អតីតអ្នកកាសែតបារាំង បទបង្ហាញស្តីពី «សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​បារាំង និងនៅអឺរ៉ុប និងលោកបណ្ឌិត Digby James WREN អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី ធ្វើបទបង្ហាញស្តីពី «សេរីភាពបញ្ចេញមតិនៅប្រទេសអូស្ត្រាលី និងប្រទេស​អភិវឌ្ឍ​នានា​»៕