Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់ពីហាណូយ មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា

Media LNN | Dec 12, 2023
កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់ពីហាណូយ មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា
Clinic narith

(ហាណូយ, វៀតណាម)៖ កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់ពីរដ្ឋធានី​ហាណូយ ប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងហោះហើរត្រង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុជា​-វៀត​ណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់​ទាញ​ភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរធុរជន វិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយ​ធ្វើ​ដំណើរ និងការដឹកជញ្ជូនជាដើម។ល។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការ​ទូតផ្លូវ​ការ​ជាមួយ​គ្នា​រយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕