Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ សម្រាប់ជនបរទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ពេលចូលកម្ពុជា

Media LNN | Dec 14, 2023
រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ សម្រាប់ជនបរទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ពេលចូលកម្ពុជា
Clinic narith

 

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការ​ដាក់​ឲ្យប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ឲ្យ​អនុវត្ត​សាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បី​បង្ក​លក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការ​បំពេញ​បែប​បទ​អន្តោ​ប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។

អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលខាងលើនេះ ក្រសួងមហាផ្ទៃ នឹង​ដាក់​ឲ្យ​ប្រើប្រា​ស់​ប្រព័ន្ធ​ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅ​ជា​ភាសា​អង់​គ្លេស Cambodia E-Arrival Card នៅតាមអាកាស​យានដ្ឋាន​អន្តរជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬ​ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី០១ ខែមករា ដល់​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាម​ទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និង​សុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។

ការអនុវត្ត​ជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវ​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ៕