Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ ដល់អ្នកជាប់ពន្ធតូច ៥ឆ្នាំ សម្រាប់អាជីវកម្មសារព័ត៌មាន

Media LNN | Dec 15, 2023
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ ដល់អ្នកជាប់ពន្ធតូច ៥ឆ្នាំ សម្រាប់អាជីវកម្មសារព័ត៌មាន
Clinic narith

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅមុននេះបន្តិចបានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេច ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មាន កាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬ អនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការអនុវត្ត វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ ដូចខាងក្រោម៖

១. ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និង សារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលទទួលបានការលើកលែងនេះ ត្រូវធ្វើ ការប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ប៉ុន្តែពុំតម្រូវឱ្យបង់ប្រាក់ពន្ធប៉ាតង់នៅក្នុងអំឡុងពេលនៃការលើកលែងនេះទេ។ ២- ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបាន និងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាព្វកិច្ចសារពើពន្ធដូចខាងក្រោម៖

  • ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
  • កត់ត្រា និងកាន់កាប់បញ្ញិកាគណនេយ្យឱ្យបានត្រឹមត្រូវ
  • ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន
  • បំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត៕

410422297 778832120950448 4984867350805801348 N