Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋនឹងដាក់មន្រ្តីកសិកម្មជាង២០០នាក់ តាមខេត្តទាំង១៧នេះ ដើម្បីសម្រួលដល់កសិករ

Media LNN | Dec 18, 2023
រដ្ឋនឹងដាក់មន្រ្តីកសិកម្មជាង២០០នាក់ តាមខេត្តទាំង១៧នេះ ដើម្បីសម្រួលដល់កសិករ
Clinic narith

បន្ទាប់ពីមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល  ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ក្រសួងកសិកម្មនិងក្រសួងមុខងារសាធារណៈបានសម្រេចដាក់ពង្រាយមន្រ្តីកសិកម្មចំនួន២៥០នាក់ ទៅតាមខេត្តចំនួន១៧ ដើម្បីជួយសម្រួលនិងជួយដោះស្រាយបញ្ហាកសិករ។
តាមប្រភពពីក្រសួងព័ត៌មាន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងក្រសួងនឹងដាក់ពង្រាយមន្រ្តីកសិកម្មទៅ ខេត្តសក្តានុពលផ្នែកដំណាំកសិកម្មចំនួន១៧ រួមមានខេត្ត​តាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍​សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និង​ខេត្តមណ្ឌលគិរី។

ដោយក្រសួងនឹងផ្តល់អាទិភាពដល់បេក្ខជនដែលមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ ដោយមានតួនាទីប្រមូលព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅតាមមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ប្រជាកសិករមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។

គួរជ​ម្រាបផងដែរថាទន្ទឹមនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋភិបាល មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជាសេនាធិការដ៏សំខាន់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឱ្យក្លាយជាសហគមន៍កសិកម្មទំនើប និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប មានភាពធន់ លើកម្ពស់ការអភិវឌ្ឍជនបទ ធានាសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពរស់នៅតាមជនបទ៕