Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គការសហប្រជាជាតិបានព្រមានថា មីយ៉ាន់ម៉ាឈរលើមាត់ជ្រោះនៃមហន្តរាយមនុស្សធម៌

Media LNN | Dec 19, 2023
អង្គការសហប្រជាជាតិបានព្រមានថា មីយ៉ាន់ម៉ាឈរលើមាត់ជ្រោះនៃមហន្តរាយមនុស្សធម៌
Clinic narith

អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃចន្ទ ទី ១៨ ខែធ្នូថា មួយភាគបី​នៃ​ចំនួន​ប្រជាជ​ន​មីយ៉ាន់ម៉ា ឬជាង១៨លាននាក់ ឥឡូវនេះត្រូវការជំនួយមនុស្សធម៌ ដែលកំពុង​ស្វែង​រក​ការ​បរិច្ចាគ​មួយ​ពាន់​លានដុល្លារនៅឆ្នាំក្រោយដើម្បីបំពេញតម្រូវការនេះ។ ស្ថាប័នពិភពលោកមួយនេះ បា​ន​និយាយ​ថា ស្ថានភាពមនុស្សធម៌ក្នុងប្រទេស នេះកាន់តែអាក្រក់ខ្លាំង ចាប់តាំងពីរដ្ឋប្រហារ ជិតបី​ឆ្នាំ​មក​នេះ។  

ប្រជាជន១៨,៦ លាននាក់ ដែលកំពុងត្រូវការជំនួយមនុស្សធម៌នាពេលបច្ចុប្បន្នគឺ  កើនឡើង ១ លាន​នាក់ច្រើនជាងឆ្នាំមុន និង ១៩ ដងច្រើនជាងកាលពីឆ្នាំ២០២០ មុនពេលរដ្ឋប្រហារ។     

លោក ម៉ាកូលុយជីកូស៊ី ( Marcoluigi Corsi) ដែលជា​អ្នក​សម្រប​សម្រួល​ស្ដីទី​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមានថា កុមារកំពុងជួបប្រទះវិបត្តិដ៏ធ្ងន់ធ្ងរ ក្នុងនោះកុមារចំនួន៦ លាននាក់  ត្រូវ​ការ​ជំនួយជាចាំបាច់ ដោយសារការការភៀសខ្លួន ការរំខានដល់ការថែទាំសុខភាព និងការអប់រំ អសន្តិសុខស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភ ក៏ដូចជាភាពប្រឈមនៃកង្វះការការពាររួមទាំង ការ​បង្ខំ​ឲ្យចូលបម្រើកងទ័ព និងបញ្ហាផ្លូវចិត្ត ជាដើម។

របាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា សហភាពមីយ៉ាន់ម៉ាឈរនៅមាត់ជ្រោះនៃវិបត្តិមនុស្សធម៌ក្នុងឆ្នាំ ២០២៤​នេះ ខណៈវិបត្តិមនុស្សធម៌កប់ជ្រៅ ដែលបាន​កើន​ឡើង​ចាប់​តាំង​ពី​ការ​គ្រប់គ្រង​ប្រទេស​នេះ​ដោយ​យោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ ស្របពេលប្រជាជនស៊ីវិល បច្ចុប្បន្ន​នេះកំ​ពុង​រស់​នៅក្នុងភាពភ័យខ្លាច ។    

 របាយការណ៍​នេះ​បានបង្ហាញពីក្ដីព្រួយបារម្ភជាពិសេសដោយសារតែភៀសខ្លួនដ៏ធំ ដែល​មាន​មនុស្ស​ជិត ២,៦ លាននាក់បានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេគិតត្រឹមថ្ងៃទី១១ ខែធ្នូ ជា​ការកើនឡើងចំនួន១,១ លាននាក់ចាប់តាំងពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន រួមទាំង​មនុស្ស​ជាង ​៦៦០.០០០នាក់ ដែលត្រូវបានភៀសខ្លួនចេញចាប់តាំងពីចុងខែតុលាស្របពេល ជម្លោះ​រីក​កាន់​តែខ្លាំង​ឡើងរវាងយោធា និងក្រុមយុទ្ធជនជនជាតិភាគតិចនៅភាគខាងជើងប្រទេសនេះ៕