Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិក បានប្រកាសបង្កើតក្រុមចម្រុះ១០ប្រទេស ដើម្បីបង្រ្កាបការវាយប្រហារ របស់ក្រុមហ៊ូទី នៅសមុទ្រក្រហម

Media LNN | Dec 19, 2023
សហរដ្ឋអាមេរិក បានប្រកាសបង្កើតក្រុមចម្រុះ១០ប្រទេស ដើម្បីបង្រ្កាបការវាយប្រហារ របស់ក្រុមហ៊ូទី នៅសមុទ្រក្រហម
Clinic narith

(ឌូបៃ)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីការបង្កើតក្រុមចម្រុះមួយមាន១០ប្រទេសចូលរួម ដើម្បីបង្រ្កាបការវាយប្រហារ ដោយមីស៊ីល និងយន្ដហោះដ្រូនពីសំណាក់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន គាំទ្រដោយអ៉ីរ៉ង់ បានបង្កើនការវាយប្រហារគួរឱ្យកត់សម្គាល់លើកប៉ាល់ពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ សមុទ្រក្រហម ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមក ដោយបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវទឹក ដ៏សំខាន់មួយនេះដែលចូលរួមចំណែក ១២ភាគរយនៃពាណិជ្ជកម្មពិភពលោក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថាបណ្ដាប្រទេសដែលកំពុងព្យាយាមការពារ គោលការណ៍សេរីភាពនៃការធ្វើនាវាចរ ត្រូវតែចូលរួមជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយក្រុមប្រដាប់អាវុធដូចជា ចលនាហ៊ូទី។

គួរបញ្ជាក់ថា បើតាមលោក Lloyd Austin ក្រុមចម្រុះទាំង១០ប្រទេសខាងលើ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៉ីតាលី ហូឡង់ ន័រវែស សីស្ហែល (Seychelles) និងអេស្ប៉ាញ៕