Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អគារមរតកតេជោសែនឌិជីថលកម្ពស់ ៥ជាន់ ក្នុងខេត្តពោធិ៍សាត់សម្រេចការសាងសង់បាន ១៥ភាគរយហើយ

Media LNN | Dec 22, 2023
អគារមរតកតេជោសែនឌិជីថលកម្ពស់ ៥ជាន់ ក្នុងខេត្តពោធិ៍សាត់សម្រេចការសាងសង់បាន ១៥ភាគរយហើយ
Clinic narith

 

(ពោធិ៍សាត់)៖ ស្របពេលដែលវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ មាន​កំណើន​សិស្ស​កើន​ឡើង​ជា​រៀង​រាល់ឆ្នាំ និង​ដើម្បី​ពង្រីក​សមត្ថភាព​បន្ថែម​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ជូន​​ដល់​ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តពោធិ៍សាត់ អោយកាន់តែមានប្រសិទ្ធភាព រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​ផ្តល់​អគារ​សិក្សា​ថ្មី​ទំនើប​កម្ពស់​ ៥ជាន់ មានឈ្មោះថា ” អគារមរតកតេជោសែនឌិជីថល” ជូន​ដល់​វិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​ពោធិ៍សាត់ ដោយបច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន ១៥ភាគរយហើយ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់ក្នុងឆ្នាំ២០២៥ ។ អគារមរតកតេជោសែនឌីជីថល ដែលកំពុង​ដំណើរ​ការ​សាង​សង់​នេះ មានទំហំ៤៨ម៉ែត្រ គុណនិង៤៨ម៉ែត្រ កម្ពស់២៤.៥ម៉ែត្រស្មើរនិង៥ជាន់ ដោយ​មាន​បន្ទប់សរុបចំនួន៧៨បន្ទប់ ក្នុងនោះបន្ទប់សិក្សា២០បន្ទប់ -បន្ទប់ពិសោធន៍​ធន់ធ្ងន់ ១១​បន្ទប់ -បន្ទប់ពិសោធន៍ធន់ស្រាល១០បន្ទប់ -បន្ទប់កុំព្យូទ័រ៣បន្ទប់ -សាលសិក្សា២បន្ទប់ បន្ទប់​សាស្ត្រាចារ្យ៧បន្ទប់ -បន្ទប់MOP៤បន្ទប់ -បន្ទប់MEP៤បន្ទប់ រួមនិងឃ្លាំងចំនួន៤បន្ទប់។

លោក តុប ប៉ារី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានអោយដឹងដែរថា បច្ចុប្បន្ន​នៅ​វិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្តពោធិ៍សាត់ ក្នុងមួយ​ឆ្នាំអា​ច​ទទួល​សិស្ស​បាន​ចំនួន​ប្រមាណ​ ៥០០នាក់ តែនៅពេលអគារមរតកតេជោសែនឌិជីថល សាងសង់រួចរាល់​វិទ្យាស្ថាន​នឹង​អាច​ទទួល​សិស្សបានប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ។ ហើយនៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់​មាន​បណ្តុះបណ្តាលមុខជំនាញ់ជាច្រើន មានគ្រប់កម្រិតចាប់ពី វីញ្ញាបនបត្រ​(វគ្គខ្លី) រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះជំនាញផ្នែកអគ្គិសនី និង​ផ្នែករថយន្ត សិស្សមានការចាប់អារម្មណ៍ចូលរៀនច្រើនជាងគេ ហើយ​ក្រោយ​បញ្ចប់​ការ​សិក្សា​ភាគ​ច្រើន​សិស្ស​មានការងារធ្វើ ជាពិសេសនោក្នុងខេត្តពោធិ៍សាត់ផ្ទាល់ដូចជា រោងចក្រ​ដំឡើង​រថយន្ត​Ford​ រោងចក្រដំឡើងត្រង់ហ្វូរ រោងចក្រផលិតនិងដំឡើងបរិក្ខាអគ្គីសនី ជាដើម៕