Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​មេដឹក​នាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន កោះប្រជុំបក្សសំខាន់នៅមុនចូលឆ្នាំថ្មី

Media LNN | Dec 27, 2023
​មេដឹក​នាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន កោះប្រជុំបក្សសំខាន់នៅមុនចូលឆ្នាំថ្មី
Clinic narith

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធ (២៧ ធ្នូ) នេះថា ​មេដឹក​នាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន បានចាប់ផ្តើម​កិច្ច​ប្រជុំ​ដ៏សំខាន់​មួយ​របស់​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​នេះ ដោយកំណត់ដំណាក់កាលសម្រាប់បង្ហាញការសម្រេចគោលនយោបាយសម្រាប់ឆ្នាំថ្មី។

កិច្ច​ប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មការមជ្ឈិមបក្សពលករកូរ៉េ លើកទី៨ គ្រប​ដណ្ដប់​ព្រឹត្តិការណ៍​ក្នុង​ពេលមួយឆ្នាំ ក្នុងអំឡុង​ពេល​ដែល​ប្រទេស​ឯកោ​មួយ​នេះ​បាន​ដាក់​បញ្ចូល​គោល​នយោបាយ​នុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងបានបាញ់បង្ហោះផ្កាយ​រណប​ស៊ើបការណ៍​ដោយ​ជោគជ័យ ហើយបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM)។

ការប្រជុំពេញមួយថ្ងៃរបស់គណបក្ស និងក្រុម​មន្ត្រី​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ដើម្បីធ្វើការប្រកាសគោលនយោបាយសំខាន់ៗ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះបានដកស្រង់សម្ដីមេដឹកនាំកូរ៉េខាងជើងនេះថា លោក គីម «បាន​កំណត់​ឆ្នាំ​២០២៣ នេះជាឆ្នាំនៃពេលវាលា និងការផ្លាស់ប្តូរដ៏អស្ចារ្យ» ដោយ​កោត​សរសើរ​ពី​វឌ្ឍនភាព​ក្នុង​គ្រប់​វិស័យ រួមទាំងវិស័យយោធា សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងសុខភាពសាធារណៈ បើ​ទោះ​បី​ជា​មាន «គម្លាតខ្លះ» ក៏ដោយ៕