Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រី៖ តួនាទីមន្ត្រីអធិការកិច្ច មិនមែនផ្តោតតែលើការស្វែងរកកំហុស ក្រសួង/ស្ថាប័ន និងមន្ត្រីរបស់រាជរដ្ឋាភិបាលនោះទេ

Media LNN | Jan 04, 2024
រដ្ឋមន្ត្រី៖ តួនាទីមន្ត្រីអធិការកិច្ច មិនមែនផ្តោតតែលើការស្វែងរកកំហុស ក្រសួង/ស្ថាប័ន និងមន្ត្រីរបស់រាជរដ្ឋាភិបាលនោះទេ
Clinic narith

(ភ្នំពេញ)៖ កិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា តួនាទីរបស់មន្ត្រីអធិការកិច្ច មិនមែនផ្តោតតែលើការស្វែងរកកំហុស ក្រសួង/ស្ថាប័ន និងមន្ត្រីរបស់រាជរដ្ឋាភិបាលនោះទេ។
លោក ហួត ហាក់ បញ្ជាក់ថា តួនាទីរបស់មន្ត្រីអធិការកិច្ច មានចំនួន២យ៉ាងសំខាន់ៗ៖ ទី១.ស្វែងរកចំណុចល្អ ដែលក្រសួង/ស្ថាប័ន និងមន្ត្រីសម្រេចបាន តាមទិសដៅដែលបានកំណត់ និងទី២.ស្វែងរកកំហុសឆ្គង នៃសកម្មភាពអនុវត្ត របស់ក្រសួង/ស្ថាប័ន និងមន្ត្រី ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
Untitled-1.jpg10-2

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីអធិការកិច្ច គឺជាច្រមុះ ភ្នែក និងត្រចៀករបស់ថ្នាក់លើ និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។
Untitled-1.jpg9-1

សូមជម្រាបថា លោក ហួត ហាក់ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា លើប្រធានបទ "អធិការកិច្ចក្នុងបរិបទកំណែទម្រង់" ដែលនឹងប្រព្រឹត្តិទៅ នៅទីស្តីការក្រសួងអធិការកិច្ច៕
Untitled-1.jpg8-1Untitled-1.jpg7Untitled-1.jpg6-1Untitled-1.jpg5-2Untitled-1.jpg4-2Untitled-1.jpg3-2Untitled-1.jpg2-2Untitled-1.jpg1-3Untitled-1-359