Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខេត្តព្រះសីហនុ ត្រូវបានមហាជន បោះឆ្នោតគាំទ្រជាប់លេខ១ ពីការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អដាច់គេ

Media LNN | Jan 06, 2024
ខេត្តព្រះសីហនុ ត្រូវបានមហាជន បោះឆ្នោតគាំទ្រជាប់លេខ១ ពីការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អដាច់គេ
Clinic narith

 

(ព្រះសីហនុ)៖ នៅថ្ងៃទី៦ ខែមករា ក្រសួងទេសចរណ៍បានសម្រេចចេញផ្សាយលទ្ធផលខេត្តចំនួន៣ ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានមហាជន បោះឆ្នោតគាំទ្រជាប់លំដាប់លេខ១ នៅក្នុងការរៀបចំលំអរទីក្រុង ចូលរួមប្រកួតប្រជែង “ ទីក្រុងដែលមានពិធីឆ្លងបុណ្យឆ្លងឆ្នាំសកលល្អជាងគេ Best Coundown City of The Year 2023 -2024 ” ។

​ក្នុងសេចក្តីជូនដំណឹង របស់គណៈកម្មការធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានប្រកាសលទ្ធផលជាផ្លូវការថា ទីក្រុងនៃខេត្តចំនួន៣ បានជាប់ជ័យលាភី មានមហាជន បោះឆ្នោតគាំទ្រច្រើនជាងគេ លើការងាររៀបចំតុបតែង រៀបចំទីក្រុងបានល្អជាង នៅក្នុងពិធីបុណ្យឆ្លងសកល២០២៣ ឈានចូលឆ្នាំ២០២៤ ហើយខេត្តទាំងបីនោះ រួមមាន៖ ទី១ ខេត្តព្រះសីហនុ ទី៣ ខេត្តបាត់ដំបង និងទី៣ ខេត្តសៀមរាប។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងថា ជាក់ស្តែងនៅក្នុង ការប្រកួតប្រជែង “ ទីក្រុងដែលមានពិធីឆ្លងបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ” គឺមានខេត្តរាជធានី ទាំងអស់បានរៀបចំទីក្រុងរបស់ខ្លួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ហើយគណៈកម្មាធិការជាតិតម្លៃទីក្រុងស្អាត បានបើកប្រព័ន្ធអនឡាញឲ្យមហាជនវាយតម្លៃរយៈពេល៤៨ម៉ោង ពោលចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន ថ្លែងថា នៅក្នុងប្រព័ន្ធបានកំណត់ឲ្យមហាជនវាយតម្លៃលើលក្ខណៈសម្បត្តិពិសេសរៀបចំតុបតែងទីក្រុងចំនួន៤ រួមមាន៖ ទី១ ការរៀបចំតុបតែងរចនាលំអរទីក្រុងគោលដៅ ទី២ រៀបចំយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថានក្នុងទីក្រុង ទី៣ ការៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរទៅកម្សាន្ត ទី៤ ការរៀបចំកម្មវិធីកម្សាន្តរីករាយជូនភ្ញៀវ នៅក្នុងទីក្រុង។

ឯកឧត្តម ថ្លែងថា នៅក្នុងដំណើរប្រកាសប្រព័ន្ធកេហទំព័ររបស់ក្រសួងទេសចរណ៍ឲ្យមហាជនធ្វើវាយតម្លៃក្នុងរយៈពេល៤៨ម៉ោងនោះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងមហាជនបានចូលប្រព័ន្ធបោះឆ្នោតវាយតម្លៃនៅគ្រប់ទីក្រុងគោលដៅ នៅតាមបណ្តាខេត្តរាជធានីទាំងអស់ទូទាំងប្រទេស ហើយជាលទ្ធផល គឺគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ធ្វើការជ្រើសរើសតែខេត្តចំនួន៣ប៉ុណ្ណោះ ដើម្បីផ្តល់ជ័យលាភី ដែលនឹងត្រូវបានផ្តល់ពានរង្វាន់ និងប្រគល់នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នាពេលខាងមុខនេះ៕