Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុស្បុករូបសំណាកព្រះគ្រូ គឹម ច្រែង និងសម្តេចតេជោ កាលនៅពីកុមារ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ

Media LNN | Jan 08, 2024
បុស្បុករូបសំណាកព្រះគ្រូ គឹម ច្រែង និងសម្តេចតេជោ កាលនៅពីកុមារ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ
Clinic narith

 

(ក្រចេះ)៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញក្នុង​ពិធី​សម្ពោធ​ដា​ក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បុស្បក​ រូប​សំណាក​ព្រះ​គ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅ​ពីកុមារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមផ្តាំផ្ញើរការសួរសុខទុក្ខ ដល់លោកតា លោកយាយ អ៊ំ ពូ មីង ប្អូន​ៗ​យុវជន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​ដូច​ជា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសូមចូល​រួម​អបអរ​សាទរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខេត្ត​ក្រចេះ ចំពោះសមិទ្ធផលថ្មី ដែលសម្ពោធថ្ងៃនេះ គឺបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព ដែលមានអត្ថន័យដ៏ជ្រាលជ្រៅនេះ។

ឯកឧត្តម មានប្រសាសន៍ទៀតថា បុស្បុកនេះបានឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយ​បា​ន​ពុះពារ​ខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ហើយ​ក្នុង​ពេល​រស់នៅរាជធានីភ្នំពេញនេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និង​ទទួល​ការមើលថែផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា បុស្បុកនេះមិនត្រឹមតែមានសម្រស់ស្រស់ស្អាត ពោរពេញ​ដោយ​ក្បាច់​រចនា​ខ្មែរ​យ៉ាងល្អ ប្រណិតតែប៉ុណ្ណោះទេ តែអ្វីដែលជាគុណតម្លៃលើសលប់ទៀតនោះ គឺអត្ថន័យ​ដ៏​ជ្រាល​ជ្រៅ ​នៃការកសាងបុស្បុក ទាំងរូបសំណាកចាស់ (ដែលក្នុងពេល​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម) ហើយជំនួសដោយរូបសំណាកថ្មីដែលដាក់សម្ពោធពេលនេះ។ អត្ថន័យ​នៃ​ការ​កសាង​រូប​សម្តេច​តេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ហើយបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សា នៅវត្តនាគវ័ន្តែ រាជធានី​ភ្នំពេញ។ ក្នុងពេលរស់នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និង​ទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ប្រែង។ រូប សំណាក ព្រះគ្រូធម្មាចារ្យ និង​សម្តេចតេជោ កាលនៅពីកុមារ ត្រូវបានសាងសង់ឡើង បន្ទាប់ពី ព្រះគ្រូធម្មាចារ្យ បាន​ទទួល​មរណភាព (ឆ្នាំ១៩៨៩) ដើម្បីទុកជាការរំលឹក និងចង ចាំអំពីប្រវត្តិរបស់សម្តេចតេជោ កាល​នៅ​ពី​កុមារ ដែលធ្លាប់រស់នៅជាមួយ ព្រះគ្រូធម្មា ចារ្យ។ ដោយរូបសំណាកពីមុនធ្វើពីបេតុង (សាង​សង់​រួច​រាល់ថ្ងៃទី ១៨ មីនា ឆ្នាំ២០០៣) មានសភាពចាស់ទ្រុឌទ្រោម ទើប សម្តេចតេជោ បាន​ណែនាំ​ឱ្យ​រៀបចំសាងសង់ឡើងជាថ្មី ដែលធ្វើឡើងពីស្ពាន់សុទ្ធ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបន្តថា សមិទ្ធផលដែលយើងកំពុងសម្ពោធនាពេលនេះ និ​ង​សមិទ្ធ​ផល​ដទៃ​ទៀត មិនអាចកើតឡើង បានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែល​កម្ពុជា​សម្រេច​បានដោយ លំបាក ក្រោមការថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់​ដឹកនាំ​ដទៃទៀត។ លើមូលដ្ឋានគ្រឹះនៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយ គតិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីក ចម្រើន ដើម្បីប្រជាពលរដ្ឋគ្រប់រូបគ្រប់ជំនាន់ នឹងអាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និង​សមិទ្ធផលនៃការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ទៀត៕