Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញផលនេសាទឆ្នាំ២០២៣កើនឡើងខ្ពស់ ទាំងទឹកសាប ទាំងទឹកប្រៃដោយសារមូុលហេតុនេះ

Admin Alynana | Jan 09, 2024
ការនាំចេញផលនេសាទឆ្នាំ២០២៣កើនឡើងខ្ពស់ ទាំងទឹកសាប ទាំងទឹកប្រៃដោយសារមូុលហេតុនេះ
Clinic narith

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងមកនេះការនាំចេញផលនេសាទ និងរួមទាំងប្រាក់ចំណូលផងបានកើនឡើងបើប្រៀធៀបឆ្នាំ២០២២ ។ ព្រមជាមួយគ្នានេះចំពោះការនេសាទទាំងទឹកសាប និងត្រីទឹកសមុទ្រមានការកើនឡើងដូចគ្នាផងដែរ។នេះបើតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣ ។

បើយោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២៣កន្លងមកផលនេសាទស្រស់នាំចេញចំនួន ៣ ៤៤៩តោន ស្មើនឹង៤៩,២៧ភាគរយ នៃផែនការចំនួន ៧ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៥៤៧តោន។ ផលនេសាទកែច្នៃនាំចេញចំនួន ១៨៦តោន ស្មើនឹង១៨,៦៣ភាគរយ នៃផែនការចំនួន ១ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ១៤៥តោន ។

ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថាចំពោះ ការកែច្នៃផលនេសាទ គឺផលនេសាទទឹកសាបអនុវត្តបានចំនួន ៤៦ ០៩០តោន ស្មើនឹង៧៦,៨២ភាគរយ នៃផែនការចំនួន ៦០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ១ ០០០តោន។ផលនេសាទសមុទ្រអនុវត្តបានចំនួន ១១ ២៨០តោន ស្មើនឹង១១២,៨០ភាគរយ នៃផែនការចំនួន ១០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើនចំនួន ២០តោន។ការផលិតទឹកត្រីអនុវត្តបានចំនួន ៥០ ១៥០ ០០០លីត្រ ស្មើនឹង១០០,៣០ភាគរយ នៃផែនការចំនួន ៥០ ០០០ ០០០លីត្រ ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ១០០ ០០០លីត្រ ។

ដោយឡែកចំពោះចំណូលពីសេវាផ្សេងៗផ្នែកជលផលបានចំនួន ៧៩១ ៣០៨ ៦៨៤រៀល ស្មើនឹង២១៣,៥៨ភាគរយ នៃផែនការចំនួន ៣៧០ ៥០០ ០០០រៀល កើនឡើងចំនួន ១៦៧ ៩២៥ ៦៨១រៀល។

ប្រភពខាងលើដដែលនេះបានឱ្យដឹងដែរថា៖ការនេសាទដាយត្រីអនុវត្តបានចំនួន ១៣ ៦៥០តោន ស្មើនឹង១៣៦,៥០ភាគរយ នៃផែនការចំនួន ១០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៦៥០តោន។នេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន ២៦០ ៣០០តោន ស្មើនឹង៨៦,៧៧ភាគរយ នៃផែនការចំនួន ៣០០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ១២ ៤០០តោន។ចំពោះនេសាទគ្រួសារក្នុងវាលស្រែអនុវត្តបានចំនួន ១៥២ ៨០០តោន ស្មើនឹង១០៩,១៤ភាគរយ នៃផែនការចំនួន ១៤០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៧ ៣០០តោន។

របាយការណ៍ដដែលនេះបានឱ្យដឹងផងថា៖ចំពោះការនេសាទសមុទ្រអនុវត្តបានចំនួន ១២៥ ៥០០តោន ស្មើនឹង៩៦,៥៤ភាគរយ នៃផែនការចំនួន ១៣០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៣០០តោន។ ចំពោះវារីវប្បកម្មវិញក្នុងនេះការចិញ្ចឹមត្រីអនុវត្តបានចំនួន ៣១៤ ០០០តោន ស្មើនឹង៨៧,២២ភាគរយ នៃផែនការចំនួន ៣៦០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ១៦ ៦០០តោន។ការចិញ្ចឹមក្រពើអនុវត្តបានចំនួន ៣៣២ ៧០០ក្បាល ស្មើនឹង១១០,៩០ភាគរយ នៃផែនការចំនួន ៣០០ ០០០ក្បាល ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ៥៨ ៧១៤ក្បាល។ការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២៦៩ ៣០០ ០០០កូន ស្មើនឹង៨៩,៧៧ភាគរយ នៃផែនការចំនួន ៣០០ ០០០ ០០០កូន ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ១៤ ២០០ ០០០កូន ។

ដោយឡែកសម្រាប់ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលសំណុំរឿងបទល្មើសជលផលសរុបចំនួន ២ ៧៩៦ករណី កើនឡើនចំនួន ១៨ករណី ក្នុងនោះដូចជា៖សំណុំរឿងទឹកសាបចំនួន ២ ៦៧៣ករណី ។ សំណុំរឿងសមុទ្រចំនួន ១២៣ករណី ៕