Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនធំ១ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើដីជិត ២០០ ហិកតា នៅក្នុងខេត្ដកោះកុង

Admin Alynana | Feb 07, 2024
ក្រុមហ៊ុនធំ១ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើដីជិត ២០០ ហិកតា នៅក្នុងខេត្ដកោះកុង
Clinic narith

នាពេលឆាប់ៗខាងមុខនេះ តំបន់សេដ្ឋកិច្ចថ្មី១ទៀតនឹងលេចរូបរាងឡើងនៅក្នុងខេត្ដកោះកុង ខណៈបច្ចុប្បន្នក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក បានស្នើសុំទៅរដ្ឋបាលខេត្ដដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចមួយនេះ។

តាមការដកស្រង់ពីរដ្ឋបាលខេត្ដ គម្រោងអភិវឌ្ឍ និងវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសខាងលើមានទីតាំងស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានទុនវិនិយោគចំនួន ៨០លានដុល្លារលើផ្ទៃដី ១៨០ហិកតា ។ ខណៈបច្ចុប្បន្ន ឃុំជ្រោយស្វាយ តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាល ក៏កំពុងស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរផងដែរ ហើយការស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ ក៏នឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ 

2352 D80 D 2 B42 4556 9 C F9 13 D052 B939 Df

ក្នុងនោះដែរ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក៏បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ប្រធានក្រុមការងារ នៃគណៈកម្មការអន្តរក្រសួង និងឯឧត្តម លោក លោកស្រី សមាជិកនៃគណៈកម្មការអន្តរក្រសួង និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនផងដែរ។ 

ក្នុងនាមឱកាសអញ្ជើញចុះត្រួតពិនិត្យទីតាំងខាងលើ លោកអភិបាលខេត្ត បានធ្វើការសំណូមពរទៅកាន់ភាគីក្រុមហ៊ុនចំនួន ៦ ចំណុច៖

១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ

២-សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុក និងឃុំ ដេីម្បីដោះស្រាយបញ្ហានានាដែលកេីតឡេីងជាយថាហេតុ

៣-សូមស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង

៤-សូមគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បីអាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ

៥-សូមរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា

៦-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ៕

Vuth 1548321728 52463 45710

121