Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តៃវ៉ាន់ ផ្អាករៀបចំក្រុមដំណើរកម្សាន្តទៅចិន ខណៈទាស់ទែងគ្នាជុំវិញផ្លូវហោះហើរ

Media LNN | Feb 08, 2024
តៃវ៉ាន់ ផ្អាករៀបចំក្រុមដំណើរកម្សាន្តទៅចិន ខណៈទាស់ទែងគ្នាជុំវិញផ្លូវហោះហើរ
Clinic narith

(តៃប៉ិ)៖ តៃវ៉ាន់ បានប្រាប់ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ ឱ្យផ្អាកការរៀបចំក្រុមធ្វើដំណើរកម្សាន្តថ្មីៗទៀត ទៅកាន់ប្រទេសចិន ពីព្រោះទីក្រុងប៉េកាំងមិនទាន់អនុញ្ញាតឱ្យអ្នកទេសចរចិនមកលេងតៃវ៉ាន់ ហើយបានប្តូរផ្លូវហោះហើរនៅលើចំណុច ដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

តៃវ៉ាន់ ដំបូងឡើយគ្រោងរៀបចំដំណើរទេសចរណ៍ជាក្រុមឡើងវិញ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមីនា បន្ទាប់ពីផ្អាក អំឡុងពេល ជំងឺកូវីដ ហើយកន្លងមកអាជ្ញាធរទេសចរណ៍និយាយថា អ្នកដែលបានរៀបចំរួចហើយចាប់ពីថ្ងៃបើកឡើងវិញនោះ រហូតដល់ថ្ងៃទី៣១ ខែឧសភា អាចធ្វើទៅបាន។ ប៉ុន្តែ រដ្ឋបាលទេសចរណ៍ បានចេញសេចក្តីថ្លែងការណ៍មួយថា «ដោយពិចារណា ទៅលើស្ថានភាព» រួមទាំងការដែលចិនមិនទាន់អនុញ្ញាតឱ្យពលរដ្ឋខ្លួនមកលេងតៃវ៉ាន់ និងការផ្លាស់ប្តូរផ្លូវហោះហើររបស់ចិនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីសប្តាហ៍មុនផងដែរនោះ ទីភ្នាក់ងារទេសចរណ៍តៃវ៉ាន់ មិនអាចរៀបចំដំណើរទេសចរណ៍ បានទៀតនោះទេ។

គួរបញ្ជាក់ថា ក្រោយកូរីដ១៩ ចិនបានបើកឱ្យពលរដ្ឋរបស់ខ្លួន ទៅកាន់ទីកន្លែងទេសចរណ៍ដ៏ពេញនិយមជាច្រើនរួមទាំងជប៉ុន ប៉ុន្តែតៃវ៉ាន់នៅមិនទាន់ចូលទៅក្នុងបញ្ជីបើកឱ្យមកកម្សាន្តនៅឡើយទេ៕