Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៤នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង ៤ ពាន់លានដុល្លារ

Media LNN | Feb 12, 2024
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៤នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង ៤ ពាន់លានដុល្លារ
Clinic narith

ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង ៤ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជកម្ម​ នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូងក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តា​ប្រទេស​មួយ​ចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៤ លានដុល្លារ កើនឡើងជិត ១៧ ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នំា ២០២៣ ។

ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ក្នុង​ដើម​ឆ្នាំ​នេះ មានទំហំទឹកជិត ២ លានដុល្លារ កើនឡើងប្រមាណ ២៧ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២២ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ១២១ លាន​ដុល្លារ, សហរដ្ឋអាមេរិក ជាង ៦២៦ លានដុល្លារ, វៀតណាមជាង ៣៧៣ លានដុល្លារ, ថៃ​ជាង ១០៤ លានដុល្លារ, ជប៉ុនជាង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជាង ៦០ លានដុល្លារ, អេស្ប៉ាញ ៦៩ លានដុល្លារ, កាណាដា ៧៦ លានដុល្លារ, អង់គ្លេស ៦៥ លានដុល្លារ, ហូឡង់ ៤៩ លានដុល្លារ, កូរ៉េខាងត្បូង ២៦ លានដុល្លារ និង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត​។

ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ២ ពាន់លានដុល្លារ កើនឡើងជាង ៨ ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មាន​ទឹកប្រាក់ជាង ១ ពាន់លានដុល្លារ, វៀតណាមជាង ៣០០ លានដុល្លារ, ថៃ ២៣៦ លាន​ដុល្លារ, សឹង្ហបុរី ៧៥ លានដុល្លារ, ឥណ្ឌូនស៊ី ៧១ លានដុល្លារ, តៃវ៉ាន់ ៥៣ លានដុល្លារ, កូរ៉េ​ខាង​ត្បូង ៣៧ លានដុល្លារ, ម៉ាឡេស៊ី ៣៥ លានដុល្លារ, ហុងកុង ៣៣ លានដុល្លារ, ក្រៅ​ពី​នេះ​កម្ពុជា​ក៏​បាន​នាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕