Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់បានដើរលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ធំៗ៤ នាអំឡុងពិធីបុណ្យចូលឆ្នាំចិន៣ថ្ងៃ

Media LNN | Feb 12, 2024
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់បានដើរលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ធំៗ៤ នាអំឡុងពិធីបុណ្យចូលឆ្នាំចិន៣ថ្ងៃ
Clinic narith

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១២ម៉ឺននាក់បានទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំនួននេះមានការកើនឡើងជាង១០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជិត១១ម៉ឺននាក់។ ជាមួយគ្នានេះ ខេត្តកំពតដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយដែររបស់កម្ពុជាទទួលបានភ្ញៀវទេសចរជាង៦ម៉ឺន៤ពាន់នាក់នៅក្នុងរយៈពេលដូចគ្នានេះ មានការកើនឡើងជិត១% បើធៀបនឹងឆ្នាំ២០២៣។

ខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្របានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំចិនកន្លងមកនេះ។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅក្នុងរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី៩-១១ កុម្ភៈ នៃពិធីបុណ្យចូលឆ្នាំចិន ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១២ម៉ឹននាក់មានការកើនឡើងជាង១០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមតែជិត១១ម៉ឹននាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជិត១០ម៉ឺននាក់មានការកើនឡើងជិត១១% បើធៀបនឹងឆ្នាំមុន ដែលមានចំនួន៩ម៉ឺននាក់ ខណៈភ្ញៀវទេសចរអន្តរជាតិមានចំនួនជិត២ម៉ឺននាក់កើនឡើងជិត១៧% បើធៀបនឹងឆ្នាំមុន ដែលមានជាង១ម៉ឺន៥ពាន់នាក់។

ជាមួយគ្នានេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ខេត្តជាប់សមុទ្រមួយនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៦ម៉ឺន៤ពាន់នាក់កើនឡើងជិត១% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះក្នុងនោះភ្ញៀវទេសចរជាតិមានជាង៦ម៉ឺន២ពាន់នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានជាង១ពាន់៦រយនាក់។ រមណីយដ្ឋានតំបន់ដូងទេ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តមួយនេះ។

ដោយឡែកខេត្តកែប ដែលជាខេត្តភូមិផងរបងជាមួយនឹងខេត្តកំពតបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ម៉ឹន៣ពាន់នាក់នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន កើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនជាង៦ម៉ឺន៧ពាន់នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានជាង៧ម៉ឺន២ពាន់នាក់ និងភ្ញៀវទេសចរអន្តរជាតិជិត៧រយនាក់។ នេះបើតាមការគូសបញ្ជាក់របស់លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ជាមួយគ្នានេះ ខេត្តបាត់ដំបង ដែលជាគោលដៅទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញមួយផងដែរនោះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៩ម៉ឺននាក់នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំជនជាតិចិនឆ្នាំនេះ៕