Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បានទាំងសុខភាពបានទាំងរង្វាន់ ក្រុមហ៊ុនទឹកដោះគោអង្គរមីល ប្រគល់ជូន ម៉ូតូ ចំនួន ២គ្រឿង ដែលបានឈ្នះដំបូងគេ។

Admin Alynana | Feb 15, 2024
បានទាំងសុខភាពបានទាំងរង្វាន់ ក្រុមហ៊ុនទឹកដោះគោអង្គរមីល ប្រគល់ជូន ម៉ូតូ ចំនួន ២គ្រឿង ដែលបានឈ្នះដំបូងគេ។
Clinic narith

ក្រុមហ៊ុនទឹកដោះគោ អង្គរមីល បានបើកសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីប្រគល់រង្វាន់ម៉ូតូហុងដាវេវសេរីថ្មី ចំនួន ០២គ្រឿង ដែលបានឈ្នះដំបូងគេ បន្ទាប់ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ" ដែលកម្មវិធីនេះ មានការផ្តល់ជូននូវ “រង្វាន់ម៉ូតូហុងដាវេវសេរិថ្មី សរុបចំនួន ៥០គ្រឿង" និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី, លោក កុយ សុវណ្ណ បានថ្លែងថា “ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិត ផលិតផលទឹកដោះគោដ៏ធំ តែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗដែលជាកុមារ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី។ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត " ទឹកដោះគោ ម៉ាកអង្គរមីល" ត្រូវបាន ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។ ហើយ រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក (Tetra Pak)។ រាល់សង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោ គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ "មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ" ។”

លោកបានបន្តទៀតថា “រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015 និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននិងកំពុងបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគរបស់ ក្រុមហ៊ុនបានកើនដល់ ៤១ លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ "អង្គរមីល" ហើយបាន និងកំពុង ផ្តល់ការ ងារ ជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ ព្រមទាំងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ដល់ការផលិត ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

1. ទឹកដោះគោ(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

2. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ  

3. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

4. ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

5. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ

រោងចក្រផលិតទឹកដោះគោ"អង្គរមីល" មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនទឹកដោះគោ អង្គរមីល គឺលោក កុយ សុវណ្ណ បានថ្លែងអំណរគុណ ដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ដោយក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ" នូវរង្វាន់ម៉ូតូ ហុងដាវេវសេរីថ្មី សរុបចំនួន ៥០គ្រឿង និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត។

ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។

•ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទំនាក់ទំនងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរទៅជួបលោកអ្នក ដោយផ្ទាល់។

ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្តជាផលិតផលទឹកដោះគោអាដេអឹម១១០មលចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំដែលនៅជិតលោកអ្នកបំផុតទំនាក់ទំនងអ្នកលក់ដែលលោកអ្នកបានទិញពីគាត់ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទខាងលើនេះនៅរៀងរាល់ម៉ោងធ្វើការផងដែរ។

ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាជាមួយអ្នកលក់បន្តជាទីតាំងប្តូររង្វាន់ចំនួន,០០០កន្លែងរួចហើយនៅទូទាំងប្រទេសដើម្បីសម្រួលដល់ការប្តូររង្វាន់នេះ។

សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖ 

• សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។

• កាតឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។

• ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ 

• ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។

 ជាក់ស្តែងនៅថ្ងៃនេះ យើងក៏សូមអបអរអ្នកឈ្នះរង្វាន់ធំ ពីររូបគឺ៖

1. បងស្រី នន ស្រីនាង - រស់នៅក្នុងខេត្តកំពង់ស្ពឺ

2. បងប្រុស លឹម សុខសិទ្ធ - រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក្រុមហ៊ុន ក៏បានធ្វើការប្រគល់រង្វាន់ជូននៅក្នុងថ្ងៃនោះផងដែរ៕