Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងមូលធនមនុស្ស ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧

Media LNN | Feb 15, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងមូលធនមនុស្ស ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការវិនិយោគទៅលើធនធានមនុស្ស គឺកិច្ចការសំខាន់ ដែលយើងបានធ្វើ ជាក់ស្តែងនៅក្នុងអាណត្តិទី៧ ដែលបន្តពីយុទ្ធសាស្ដ្រចតុកោណ»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ គឺដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រកំណើនការងារសមធម៌ ប្រសិទ្ធភាព ចីរភាព ដែលមានអាទិភាពគន្លឹះចំនួន៥ គឺមានមនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា ហើយដូច្នេះមនុស្ស នៅតែជាអាទិភាពទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា យុទ្ធសាស្ត្របញ្ចកោណនេះ មាន៥ដំណាក់កាល រយៈពេល២៥ឆ្នាំ ហើយក្នុងនោះ មនុស្សនៅតែជាអាទិភាពទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានតែមនុស្សទេ ដែលអាចធានានូវការវិវឌ្ឍន៍ផ្សេងៗបាន។

សម្ដេចបានថ្លែងថា «វាមិនសំខាន់រឿងយើង មានលុយទៅទិញសម្ភារៈ យកមកប្រើនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺមានសមត្ថភាពកសាងធនធានមនុស្ស ដែលអាចធ្វើខ្លួនឯងបាន»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា​ មូលដ្ឋានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋាភិបាលកសាងនៅក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការទំនើបកម្ម មួយជំហានទៅមុខទៀត៕